គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្រ្តីប៉េអឹម PM ខេត្តបាត់ដំបង ប្រើអំពើហិង្សា ទៅលើនារី ជាសង្សារ ថែមគំរាមវ៉ៃ.ស.ម្លា.ប់ ប្រសិនបើហ៊ានប្តឹង

    មន្ត្រីប៉េអឹម PM ខេត្តបាត់ដំបង លោក នូ មិត្ត បានប្រើអំពើហិង្សា និងជេរប្រមាថ ថែមទាំងគំរាមវ៉ៃសម្លាប់ ទៅកាន់នារីម្នាក់ បើសិនជានារីរូបនោះហ៊ានដាក់ពាក្យប្តឹង។

    យោងតាមប្រភពដែលសារព័ត៌មានទើបទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានឱ្យដឹងថា៖ «នារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានបុរសជាសង្សារដែលមានតួនាទីជាមន្ត្រីប៉េអឹម ខេត្តបាត់ដំបងជេរប្រមាថនិងបានប្រើអំពើហិង្សាមកលើខ្លួន ថែមទាំងបុរសរូបនោះគំរាមថាវាយសម្លាប់ ប្រសិនបើនារីរូបនោះហ៊ានដាក់ពាក្យប្តឹង»។

    នារីរងគ្រោះដ៏ស្រស់ស្អាតខាងលើក៏បានរៀបរាប់ឱ្យសារព័ត៌មានបានដឹងថា៖ «កាលពីថ្ងៃទី១៦ កុម្ភៈឆ្នាំ២០២៥ រូបនាងបានតាមទាន់បុរសម្នាក់ខាងលើកំពុងតែលួចមានស្រី បន្ទាប់មករូបនាងក៏មិនបានរករឿងឈ្លោះនោះទេ។ ស្រាប់តែមួយសន្ទុះបុរសជាមន្រ្តីយោធារូបនោះបាន បែរជាឆាតមករូបនាងដោយនិយាយថាដេញរូបនាងចេញពីផ្ទះឱ្យឆាប់ រហូតឈានដល់ប្រើប្រាស់ជាអំពើហិង្សា»។

    ករណីខាងលើនេះបុរសដែលជាមន្ត្រីប៉េអឹម PM ខេត្តបាត់ដំបង លោក នូ មិត្ត បានធ្វើការគំរាមប៉ុនប៉ងវាយសម្លាប់ ដោយអាងថាខ្លួនរាប់អានអ្នកធំច្រើន និងអាងថាខ្លួនមានខ្នងបង្អែក មានមិត្តភក្តិជាមេប៉ូលិសក្រុងបាត់ដំបង ថែមទាំងមានខ្សែជាអគ្គព្រះរាជអាជ្ញាទៀតផង។

    មហាជនជាច្រើនសំម្តែងការហួសចិត្តយ៉ាងខ្លាំងដោយលើកឡើងថា៖ ខ្លួនជាមន្ត្រីរាជការស៊ីប្រាក់ខែរាស្ត្របែរជាអាងអំណាច អាងមិត្តភ័ក្តជាមេប៉ូសលីសក្រុងបាត់ដំបង អាងមានខ្នងបង្អែកអ្នកធ្វើការធំជាអគ្គព្រះរាជអាជ្ញា មកគំរាមវ៉ាយសម្លាប់គេយ៉ាងគឃ្លើនចាំមើលតើមានអ្នកធំរូបណាម្នាក់ហ៊ានចេញមកកាងឲ្យខ្លួនរួចផុតពីណាញ់ច្បាប់។

    ទាក់ទិនទៅនិងករណីខាងលើនេះមហាជនជាច្រើនសង្ឃឹមថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ