បែកធ្លាយករណីក្លែងបន្លំស្មាមមេដៃ សមាគមអភិវឌ្ឍន៍កសិកម្មជាតិ សូមគោរពស្នើដល់សម្ដេចទាំងទ្វេ មេត្តាជួយអន្តរាគមន៍ ជូនពួកគាត់ផងពួកគាត់កំពុងរងភាពអយុត្តិធម៌ ទោះបីមានសាលក្រមស្ថាពរលេខ៧៨ (ក) ប៉ុន្តែតែពួកគាត់នៅមិនទទួលបានដីនោះទេ

ខេត្តបន្ទាយមានជ័យ៖ សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិមានដី១៥០០ហិតា កាន់កាប់កាលពីឆ្នាំ១៩៩២ ក្រោយសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ បានធ្វើរបាយការណ៍កើតឥឡូវភូមិបាលស្រុកសេរីសោភ័ណ្ឌ ស្តីពី ស្នើសុំកាន់កាប់ដីចំការរបស់សមាជិកសមាជិកាចំនួន៨រូបមនៃសមាគមអភិវឌ្ឍន៍កសិកម្មជាតិ របស់លោក មួង ឈីន បានឃើញនឹងបញ្ជាក់ថាដីស្នើសុំនេះពុំមានកត្តាក្នុងបញ្ជីអចលនវត្ថុសុរិយោដីខេត្ត ថាជាទ្រព្យសម្បត្តិកម្មសិទ្ធិរបស់បុគ្គលឬអង្គភាពណានៅឡើយទេ បន្ទាយមានជ័យចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩៩៤ របស់ប្រធានការិយាល័យសូរិយោដីខេត្ត ហត្ថលេខា ទិត និត។
ក្រោយមកសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិបានដាក់សុំស្នើរសុំបង្កើតសមាគមគោរពជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃ២២ ខែតុលា ឆ្នាំ១៩៩៣ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានប្រគល់ជូនក្រសួងយុត្តិធម៌ ក្រោយមកក្រសួងយុត្តិធម៌ប្រគល់ជូន ក្រសួងមហាផ្ទៃ ក៏បានសម្រេចឱ្យសមាគមអភិវឌ្ឍន៍កសិកម្មជាតិកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩៩ សជណ លេខ៥៥៩ របស់ក្រសួងមហាផ្ទៃ ដែលមានលោក មួង ឈីង ជាប្រធានសមាគមន៍ ក្រោយមកក៏មានការផ្លាស់ប្ដូរ ប្រធានសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដោយមានលោក ណុប ម៉េង ជាប្រធានសមាគមជំនួសវិញ និងលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៤ លេខ ១០ របស់ក្រសួងមហាផ្ទៃ សម្រេចឲ្យលោកលោក ណុប ម៉េង ជាប្រធានសមាគមមកដល់បច្ចុប្បន្ន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៤ សជណលេខ១០៦ របស់ក្រសួងមហាផ្ទៃ។
ក្រោយពីសមាគមបានកាន់កាប់ដីចំនួន ១៥០០ ហិតា ដោយរដ្ឋបាលស្រុកអូរជ្រៅមានតម្រូវការ ក្នុងការបង្កើតភូមិចំនួនពីរ ដោយមានភូមិទួលពង្រនិងភូមិទោះប្រាសាទ សមាគមក៏សម្រេចប្រគល់ដីចំនួនជាង ៩០០ហិតា ប្រគល់ជូនរដ្ឋបាលស្រុកអូរជ្រៅចន្លោះឆ្នាំ១៩៩៨-១៩៩៩ តាមតម្រូវការរបស់រដ្ឋបាលស្រុកអូរជ្រៅ ក្រោយមកទៀតសមាគមក៏ប្រគល់ដីចំនួន ១០៤ហិចតា ឲ្យទៅរដ្ឋបាលស្រុកកាលពីឆ្នាំ២០០០-២០០១ ដើម្បីបង្កើតភូមិប្រជាធម្ម មកដល់សព្វថ្ងៃហ្នឹង។
ក្រោយពីប្រគល់ជូនអាជ្ញាធររួចរាល់សមាគមអភិវឌ្ឍន៍កសិកម្មជាតិនៅសល់ដីចំនួន ៣១៣.០៩ ហិតា និងមានការរំលោភបំពានជាបន្តបន្ទាប់ ហើយក៏មានដីការសម្រេចពីសូរិយោដីខេត្តបន្ទាយមានជ័យស្ដីពីការបែងចែកប្រគល់ជូនសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ទំហំ ៣១៣.០៩ ហិតា ដើម្បីធ្វើការបែងចែកតាមការព្រមព្រៀងគ្នាឈរលើគោលការណ៍ឈ្នះៗ ៧ ចំណុចដូចតទៅ៖
*ក- រក្សាដីភោគៈមានដីកាប្រគល់រួចហើយចំនួន ៨០០.៨០០ ម៉ែតការ៉េ
*ខ- រក្សាដីរដ្ឋបាល មានដីកាប្រគល់រួចហើយចំនួន ៦៤.២៦០ ម៉ែតការ៉េ
*គ- ប្រគល់ដីលំនៅដ្ឋានប្រជាពលរដ្ឋ ១.០៥០គ្រួសារ ចំនួន ៣០២.៧០០ ម៉ែតការ៉េ
*ឃ- ប្រគល់ដីជូនភាគីតំណាងប្រជាពលរដ្ឋ១៧០គ្រួសារ នៅភូមិទួលប្រាសាទចំនួន: ១០០.០០០ម៉ែតការ៉េ
*ង- ប្រគល់ដីជូនភាគីតំណាងប្រជាពលរដ្ឋ ២១ គ្រួសារ នៅភូមិទួលពង្រចំនួន ៣៥.០០០ ម៉ែតការ៉េ
*ច- ប្រគល់ដីជូនប៉ុស្តិ៍នគរបាលវរៈសេនាតូច ៩១១ ចំនួន ២០.០០០ម៉ែតការ៉េ
*ឆ- ដីភោគៈដែលនៅសេសសល់ ប្រគល់ជូនសមាជិក សមាជិកា សមាគមអភិវឌ្ឍន៍កសិកម្មជាតិ ចំនួនប្រមាណ ១៧២ ហិកតា។
ប្រការ១៖ ដីសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ចំនួន ១០០ហិកតា ដែលស្ថិតនៅខាងលិច ឈៀងខាងជើងផ្លូវ ZOA ដែលពុំទាន់ស្រុះស្រួលគ្នាគណៈកម្មការសូរិយោដីខេត្តនិងធ្វើការដោះស្រាយបន្តទៀត។
ប្រការ២៖ ទំហំ ព្រំប្រទល់ និងទីតាំងដីក្នុងប្រការទី ១ ដូចមាននៅក្នុងសំរង់ប្លង់ពង្រាងភ្ជាប់មកជាមួយ ។ ភាគីដែលពាក់ព័ន្ធ ក្នុងការទទួលដីទាំង ៧ចំណុច ខាងលើ មានសិទ្ធិគ្រប់គ្រង និងធ្វើប្លង់កម្មសិទ្ធិស្របច្បាប់តទៅ។
ប្រការ៣៖ នាយខុទ្ទកាល័យសាលាខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, សាលាស្រុកអូរជ្រៅ សាលាឃុំប៉ោយប៉ែត ភាគីពាក់ព័ន្ធ និងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ត្រូវអនុវត្តតាមដីកានេះអោយមាន ប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ របស់គណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យ លេខៈ០៨៤ស្ទួន ដ.ក.គ.ស.ខ.បជ០៤ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៤ ប្រធានគណៈកម្មការសុរិយោដីហត្ថលេខា ញិក គឹមឈុន។
ក្រោយមិនសេចក្តីសម្រេចបែងចែកពីខណៈកម្មការសូរិយោដីខេត្តបន្ទាយមានជ័យហើយបងប្អូនប្រជាពលរដ្ឋចំនួន២១ គ្រួសារនៅតែរំលោភបំពានជាបន្ទាប់បន្ទាប់ដោយមិនអនុវត្តយកដីកាសម្រេចរបស់គណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យ ក្រោយមកទៀតសមាគមអភិវឌ្ឍន៍កសិកម្មជាតិ បានប្ដឹងទៅតុលាការនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៤ ហើយសមាគមអភិវឌ្ឍន៍កសិកម្មជាតិបានឈ្នះសាលក្រម លេខ (៧៨ ក) ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០០៤។
បន្ទាប់ពីសមាគមអភិវឌ្ឍអភិវឌ្ឍន៍កសិកម្មជាតិឈ្នះសាលក្រមលេខ (៧៨ ក) ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០០៤ ប្រជាពលរដ្ឋចំនួន ២១ គ្រួសារនៅតែបន្តដាក់ពាក្យបណ្ដឹងគោរពជូនសម្ដេច តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក្យបណ្ដឹង កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងពាក្យបណ្ដឹងគោរពជូនសម្ដេចតេជោ ហ៊ុន សែន បានចោទប្រកាន់មកសមាគមអភិវឌ្ឍន៍កសិកម្មជាតិថា នៅក្នុងអន្លង់ឆ្នាំ២០០០ លិចឈ្មោះសមាគមអភិវឌ្ឍន៍កសិកម្មជាតិមករំលោភយកដីរបស់ពួកគាត់ទាំងអស់គ្នា និងចោទប្រកាន់ថាសមាគមអភិវឌ្ឍន៍កសិកម្មជាតិយកគ្រឿងចក្រឈូសឆាយបំភ្លេចបំផ្លាញផលដំណាំហ្នឹងផ្ទះសម្បែងពួកគាត់យ៉ាងកាចសាហាវបំផុតថែមទៀត។ សមាគមអភិវឌ្ឍន៍កសិកម្មជាតិមានសេចក្តីជូនដំណឹងថាសមាគមបានបង្កើតតាំងពីឆ្នាំ១៩៩៣ មកម្លេះ ដូចបានរៀបរាប់ដូចខាងលើ មិនដូចអ្វីដែរប្រជាពលរដ្ឋចំនួន ២១ គ្រួសារដាក់ពាក្យបណ្ដឹងទៅសម្ដេចតេជោ ហ៊ុន សែន គឺជាការភូតភរកុហកហ្នឹងបានចោទប្រកាន់មកលើកសមាគមទាំងស្រុងដោយគ្មានមូលដ្ឋានច្បាស់លាស់។
ក្រោយពីសមាគមអភិវឌ្ឍន៍កសិកម្មជាតិទទួលបានសាលក្រមលេខលេខ (៧៨ក)ចុះថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០០៤ របស់តុលាការខេត្តបន្ទាយមានជ័យ និងបានចូលជាស្ថាពរនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០០៥ ដោយលោកក្រឡាបញ្ជី លាង អាន ។
តែយ៉ាងណា ២១ គ្រួសារនៅតែបន្តប្ដឹងទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីឲ្យផ្អាក់ការអនុវត្តសាលក្រមជាស្ថាពរនេះ ទើបលោក ណុប ម៉េង ប្រធានសមាគមអភិវឌ្ឍន៍កសិកម្មជាតិបានដាក់ពាក្យបណ្ដឹងចុះថ្ងៃទី ១៨.១០.២០០៥ ទៅសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីឲ្យទទួលស្គាល់ដីកាលេខ០៨៤ ស្ទួន ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០០៤ របស់គណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យ និងសូមឱ្យអនុវត្តសាលក្រមស្ថាពរលេខ(៧៨ក) ។ ទើបនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ ឯកឧត្តមបណ្ឌិត អូនព័ន្ធមុនីរ័ត្ន ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី បានធ្វើលិខិតគោរពជូនសម្ដេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្មវត្ថុ៖ ករណីសំណើសុំសម្តេចនាយករដ្ឋមន្រ្តីជួយធ្វើអន្តរាគមន៍ ចំពោះករណីវិវាទដីធ្លី នៅក្នុងឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាពលរដ្ឋចំនួន ២១ គ្រួសារ។
បន្ទាប់មកនៅថ្ងៃទី១៩.១.២០០៦ សម្ដេចនាយករដ្ឋមន្ត្រី បានចំណាឯកភាពតាមការជូនយោបល់របស់ឯកឧត្តមបណ្ឌិត អូនព័ន្ធមុនីរ័ត្ន ក្រោយពីបានពិនិត្យ និងវិភាគលើសំណុំឯកសារដែលមាន ព្រមទាំងអង្គហេតុ និងអង្គច្បាប់ ក្រុមការងារសូមផ្តល់យោបល់ដូចតទៅ៖
*ទី១- គួរបង្គាប់ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បន្តអនុវត្តឱ្យមានប្រសិទ្ធភាព នូវសេចក្តីសម្រេចរបស់គណៈកម្មការសុរិយោដីខេត្តបន្ទាយមានជ័យ លេខ ០៨៤ ស្ទួន ដក. គសន ប៨/០៤ ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០០៤ ។
*ទី២- ដោយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ បានត្រៀមដីចំនួនប្រហែល ៣០០ ឡូត៍ (មាន ទំហំប្រមាណ ១០ ហិកតា) នៅក្នុងទីតាំងដីអភិវឌ្ឍន៍របស់ខ្លួន ទុកសំរាប់ចែកជូនដល់ប្រជាពលរដ្ឋ នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមឯកសារផ្តល់ឱ្យ គឺមានតែ ០៨ គ្រួសារ ប៉ុណ្ណោះ ដែលមានអាស័យដ្ឋានរស់នៅភូមិទួលពង្រ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ នេះ ។ លើសពីនេះ ពាក្យបណ្តឹងមិនមានឯកសារសំអាងបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្តឹង ត្រឹមត្រូវច្បាស់លាស់នោះទេ។ ក៏ប៉ុន្តែ បែរជាមានការផ្តល់ឯកសារសំអាង សំរាប់អ្នកដែលមិនមានឈ្មោះជាអ្នកប្តឹងក្នុងពាក្យបណ្តឹងទៅវិញ ។ តាមផ្លូវច្បាប់ ពាក្យបណ្តឹងដែលមានចេតនាមិនល្អ មានលក្ខណៈបន្លំ មិនត្រឹមត្រូវបែបនេះគឺមិនអាចទទួលយកមកពិនិត្យពិចារណាបានឡើយ។
ករណីនេះ អាជ្ញាធរខេត្តបានស្រាវជ្រាវ និងស្នើសុំធ្វើកោសល្យវិច័យ លើស្នាមមេដៃ ២១ នាក់ គឺមានចំនួន ០៧ នាក់ ជាស្នាមមេដៃពិតប្រាកដ ប៉ុន្តែក្នុងចំណោម ០៧ នាក់ គឺ ០៤ នាក់ ជាប្តីប្រពន្ធនឹងគ្នា ហើយម្នាក់ទៀតបានក្លែងទីលំនៅដែលខ្លួនកំពុងរស់នៅក្នុងភូមិក្បាលស្ពាន ហើយ មកឆ្លើយថា រស់នៅក្នុងភូមិទួលពង្រ ។ ដូច្នេះ មនុស្សដែលមានលក្ខណៈគ្រួសារពិតប្រាកដគឺមានតែ ០២គ្រួសារទេ ក្នុងចំណោមមនុស្សចំនួន ២១ ឈ្មោះ នោះ ។
ជាចុងក្រោយសមាគមអភិវឌ្ឍន៍កសិកម្មជាតិសមិទ្ធផលទាំងអស់ ដែលសមាគមបានផ្ដល់ជូនប្រជាពលរដ្ឋដល់សព្វថ្ងៃនេះ សមាគមនៅមិនទាន់ទទួលបានអ្វីទាំងអស់ សមាគមបានកសាងសមិទ្ធផលរហូតមកដល់បច្ចុប្បន្ននេះ ដីតំបន់ព្រៃនេះពួកគាត់បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដីមានមីនដីមានសត្វសាហាវប្រឈមមុខនឹងគ្រោះថ្នាក់ នៅក្នុងតំបន់នេះ ពួកគាត់បានលះបង់ ទាំងកម្លាំងកាយកម្លាំងចិត្តសាច់ស្រស់ឈាមស្រស់ បានកុះកាយ រហូតដល់សព្វថ្ងៃ ក្លាយជាតំបន់ទីប្រជុំជន មានប្រជាពលរដ្ឋកោះករ ដោយសារការលះបង់របស់ពួកគាត់ សមាគមបានចែកដីជូនប្រជាពលរដ្ឋ។
ប៉ុន្តែមកដល់ថ្ងៃនេះវេលានេះដីដែលពួកគាត់បាន ផ្ដល់ជូនសម្បទានជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់នោះ បានធ្វើ ប័ណ្ណកម្មសិទ្ធិ រួចរាល់អស់ហើយ។ ដោយឡែកដីនៅសល់ពួកគាត់មិនបានទទួលទេ អត់ទទួលបានបុណ្យអត់ទទួលបានអ្វីទាំងអស់ ពួកគាត់សំណូមពរទៅដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្រោមម្លប់សន្តិភាព ពួកគាត់ទទូចស្នើដល់សម្ដេចជួយរកភាពយុត្តិធម៌ជូនពួកគាត់ទាំងអស់គ្នា ដែលមិនបានទទួលអ្វីទាំងអស់ សូមសម្ដេចទាំងទ្វេរជួយពួកគាត់ទទួលបាននៅភាពយុត្តិធម៌ដល់ពួកគាត់ផង។
សូមគោរពជូនពរសម្ដេចទាំងទ្វេសូម សម្តេច ទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្តី សុភមង្គល វិបុលសុខ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ សូមសម្ដេចទាំងទ្វេ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រលាញ់ សូមប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

















No comments