គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងតាមការវាយតម្លៃរបស់ថ្នាក់ជាតិ ខេត្តកំពង់ចាមទទួលបាន ចំណាត់ថ្នាក់លេខ​ ១ ទាំង ១០៩ឃុំ-សង្កាត់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

    កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងតាមការពិនិត្យ និងវាយតម្លៃលើ សភាពការណ៍ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់ តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ថ្នាក់ជាតិ ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចបណ្ដា ឆ្នាំមុនៗ​ គឺ ឃុំ-សង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេទលេខ​ ១ ទាំង ១០៩ឃុំ-សង្កាត់។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិស ដៅបន្តនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ កងកម្លាំងមានសមត្ថកិច្ច បានចូលរួមទប់ស្កាត់ និង បង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងនោះបទល្មើសមានការថយចុះ រហូតដល់​ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការ បង្ក្រាបបានកម្រិតខ្ពស់ ៩៧% ធ្វើឱ្យឃុំ-សង្កាត់មាន បទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលពុំមានបទល្មើស មានចំនួនដល់ទៅ ៧៩ឃុំ- សង្កាត់។

    ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានចំនួន ២៥៣លើក ថយចុះចំនួន ៣៣លើក ឃាត់ខ្លួន ៦៣៩នាក់ ថយចុះ ២៦៨នាក់ ចាប់បានយកសារធាតុ ញៀន ប្រភេទក្រាមពណ៌ ស ចំនួន ១.៥០៩កញ្ចប់ ស្មើនឹង ៥គីឡូ ៣២១ក្រាម ព្រមទាំងភស្តុតាង មួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះក៏បានបង្ក្រាប សកម្មភាពក្មេងទំនើង ចំនួន ៤០លើក ឃាត់ខ្លួនចំនួន ១៦៧នាក់ ដែលប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌ បង្កភាពអនាធិបតេយ្យ ។

    ជាមួយគ្នានោះឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវ បន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីឱ្យ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ​ ប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និង រស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ