គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
Monday, May 19.

Header Ads

k+news+sponsor
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងទ័ពសមរភូមិមុខ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    PicsArt_09-02-09.05.37
    PicsArt_08-31-02.06.53
    Untitled-1

    1000002321

    ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈរជើងនៅសមភូមិមុខក្នុងទិសទី២ ព្រំដែនខ្មែរ-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

    នាឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា វត្តមានរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនៅពេលនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឱ្យមានសម្ព័ន្ធមេត្រីភាព រវាងសមភូមិមុខ និងសមភូមិក្រោយ និងមានការផ្គូរផ្គងពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ដូច្នោះខេត្តកំពង់ចាម ក៏បានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៦ និងបានចុះកិច្ចព្រមព្រៀងតាំងពីសម័យសម្តេចទេពញាណ ហ៊ុន ណេង ជាអតីតអភិបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០១០ ហើយលោកប្តេជ្ញានឹងបន្តរក្សាប្រពៃណីដ៏ល្អផូរផង់មួយនេះ ឲ្យនៅគង់វង្ស ក្នុងន័យផ្សារភ្ជាប់រវាងសមភូមិមុខ និងសមភូមិក្រោយ។

    ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងកោតសរសើរដល់កងកម្លាំងកងទ័ពឈរជើងនៅសមូរភូមិមុខ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពាេបូរណភាពទឹកដី មិនឱ្យមានការឈ្លាន មិនឱ្យមានអំពើអ្វីមួយកើតឡើងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព។

    សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនកងទ័ពក្នុងអង្គភាពកងតូចអន្តរាគមន៍លេខ ៦នាពេលនេះមាន៖ រថយន្តចំណុះ១២កៅអី ចំនួន ០២ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ,ឧបត្ថម្ភទីបញ្ជាការដ្ឋានកងពលធំអន្តរគមន៍លេខ២ ថវិកាចំនួន ៥លានរៀល ,ឧបត្ថម្ភទីបញ្ជាការដ្ឋានកងពលតូចអន្តរគមន៍លេខ៦ ថវិកាចំនួន ៥០លានរៀល ,ឧបត្ថម្ភនាយទាហាន ពលទាហាន កងពលតូចអន្តរគមន៍លេខ៦ ចំនួន ១.៣៥០នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៣ម៉ឺនរៀល សរុបថវិកា ៤០លាន៥សែនរៀល និង គ្រឿងបរិភោបមួយចំនួនទៀតផងដែរ៕

    1000002322
    1000002323
    1000002320
    1000002324
    1000002315
    1000002317
    1000002316
    1000002318
    1000002319

    Post Top Ad

    Post Bottom Ad

    Kangmeas
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ