គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
Wednesday, June 11.

Header Ads

k+news+sponsor
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿង អំណោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

    PicsArt_09-02-09.05.37
    PicsArt_08-31-02.06.53
    Untitled-1

    1000002210

    ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើ ជាពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

    ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើយ៉ាងណារៀបចំទុកដាក់ ក៏ដូចជាប្រើប្រាស់ទូកល្បឿនលឿននេះ ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យប្រើប្រាស់បានយូរអង្វែង។

    គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា ក៏ធ្លាប់បានផ្តល់ទូកល្បឿនលឿន ចំនួន ២គ្រឿងផងដែរ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបានយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងបង្រា្កបបទល្មើសគ្រប់ប្រភេទ តាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព៕

    1000002218
    1000002217
    1000002216
    1000002215
    1000002214
    1000002213
    1000002212
    1000002211
    1000002209

    Post Top Ad

    Post Bottom Ad

    Kangmeas
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ