មិនរួចខ្លួននោះទេ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅស្នងការរងទទួលផែនការងារធនធានមនុស្ស ឲ្យហៅបុគ្គល ហួត គង់ អធិការរងខណ្ឌចំការមន មកធ្វើការតាមវិន័យនគរបាលជាតិ បន្ទាប់ពីមន្រ្តីរូបនេះប្រើកាយវិការនិងសម្តីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋ។ នេះបើយោងតាមសាររបស់ឯកឧត្តម ជួន ណារិន្ទ នៅយប់ថ្ងៃទី៣០ សីហានេះ។
សូមបញ្ជាក់ដែរថា៖ លោក ហួត គង់ អធិការរងខណ្ឌចំការមនរូបនេះ កន្លងមកធ្លាប់បានចុះធ្វើការក្នុងសភាពស្រវឹងស្រាប៉ែឡោ ថែមទាំងប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋថែមទៀតផង។ បន្ទាប់មកត្រូវបានថ្នាក់ដឹកនាំ បានត្រឹមតែហៅបុគ្គលរូបនោះមកធ្វើការអប់រំណែនាំ តាមវិន័យនគរបាលជាតិ។
ឥឡូវមន្ត្រីដដែលរូបនេះ នៅតែបន្តផ្គើនដដែលជាដដែល ដោយចុះធ្វើការប្រកបដោយអសីលធម៌ គ្មានវិជ្ជាជីវៈ ប្រើប្រាស់ឯកសណ្ឋានស៊ីវិលក្នុងស្ថានភាពស្រវឹងសម្លុតគំរាមដល់ប្រជាពលរដ្ឋ ធ្វើឲ្យមហាជនជាតិទូទាំងប្រទេស ប្រតិកម្មយ៉ាងខ្លាំងនិងមិនគាំទ្រទង្វើអសីលធម៌ ដែលមន្ត្រីរូបនេះធ្វើមកលើប្រជាពលរដ្ឋម្តងហើយម្តងទៀតនោះទេ។

No comments