គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រុមតៃកុងរថយន្តដឹកដំឡូងមី អះអាងរឿងបង់លុយ១២ម៉ឺនរៀល ក្នុង១ឡានឱ្យជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងជញ្ជីងផ្លូវជាតិលេខ ៧១C

    (ត្បូងឃ្មុំ) ក្រុមអ្នកដឹកដំឡូងមី ចេញពីកម្ពុជា ទៅលក់នៅប្រទេសវៀតណាម ដោយប្រើរថយន្តប្រភេទ(វ៉េអង)បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យ"ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង"នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អស់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀលក្នុង១ជើងជាកំហិត.!!

    ក្នុងនោះ បើពួកខ្លួនបើកឆ្លងកាត់តាមផ្លូវជាតិលេខ៧១C ក៏ត្រូវបង់លុយឱ្យស្ថានីយថ្លឹងរថយន្ត ត្រង់ចំណុចឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អស់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀលក្នុង១ជើងដូចគ្នាផងដែរ..!

    *ករណីនេះលោកប្រធានមន្ទីរ ជំរុញឱ្យទៅសួរ ប្រធានស្ថានីយថ្លឹងរថយន្ត ខណៈលោកប្រធានស្ថានីយ៍ថ្លឹងរថយន្ត ចុចបិទទូរស័ព្ទ.!!

    *ទាក់ទិនរឿងនេះតៃកុងរថយន្ត(វ៉េអង)បានបញ្ជាក់ថា ជារៀងរាល់លើកពួកខ្លួនដឹកដំឡូងមី ចេញពីខេត្តកំពង់ធំ.កំពង់ចាម និងតាមបណ្ដាខេត្តមួយចំនួនទៀត ដោយត្រូវឆ្លងដែន យកទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ.!

    ក្នុងនោះ ពេលខ្លះពួកគាត់ បើកតាមផ្លូវជាតិលេខ៧ ទម្រាំដល់កន្លែងលក់ គឺត្រូវបង់លុយឱ្យមន្ត្រី នៃស្ថានីយថ្លឹងរថយន្តជាបន្តបន្ទាប់!

    ជាក់ស្តែង ពេលបើកមកដល់ចំណុច"ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង" នៅស្រុកត្បូងឃ្មុំ គឺពួកខ្លួនត្រូវបង់លុយឱ្យមន្ត្រីនៅស្ថានីយថ្លឹងរថយន្តមួយនេះ អស់ចំនួន១២ម៉ឺនរៀល ក្នុង១ជើងជាកំហិត.!!

    ជាមួយគ្នានេះ នៅពេលពួកគាត់ដឹកជញ្ជូនដំឡូងមី តាមផ្លូវជាតិលេខ៧១C ទិសដៅពីស្រុកចំការលើ ឆ្ពោះមកឆ្លងកាត់ ស្ពានស្ទឹងត្រង់។

    ក៏ត្រូវបង់លុយឱ្យស្ថានីយថ្លឹងរថយន្ត ត្រង់ចំណុចឃុំឈូក ស្រុកក្រូចឆ្មារ អស់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀលក្នុង១ជើងផងដែរ ជាថ្នូរនឹងអនុញ្ញាតឱ្យរថយន្តខ្លួន ផ្ទុកដំឡូងមី ចាប់ពី៥០តោន.ទៅ៧០តោនសាច់.!

    ពោលគឺ រាល់លើកនៅពេលរត់ការបង់លុយហើយនោះ ពួកគាត់គ្រាន់តែបើករថយន្តចូលជញ្ជីង ដើម្បីបង្គ្រប់កិច្ច រួចក៏បន្តដំណើរទៅមុខជាធម្មតា...!!

    និយាយជារួម គោលការច្បាប់ រថយន្ត(វ៉េអង)គេតម្រូវឱ្យផ្ទុកត្រឹមតែ២៨តោនសាច់ប៉ុណ្ណោះ!

    ខណៈសំបករថយន្ត ទម្ងន់១៧តោនទៀត អញ្ចឹងបូកទាំងសាច់ដំឡូង រួមនិងសំបករថយន្ត.គឺទម្ងន់សរុបដែលអាច បើកបរលើដងផ្លូវបានស្មើនិង៤៥តោន!

    *ផ្ទុយទៅវិញ ក្រុមរថយន្ត(វ៉េអង)រាប់សិបគ្រឿងក្នុង១ថ្ងៃៗ ដែលមានទម្ងន់សរុបទាំងសំបករថយន្ត រួមនិងដំឡូងមី ចាប់ពី៧០តោន.ទៅ៩០តោន!

    បែរជា អាចចរាចរណ៍លើដងផ្លូវបានយ៉ាងពេញបន្ទុក ក្រោមហេតុផលលុយក្រោមតុ.ចាប់ពី១០ម៉ឺន ទៅ១២ម៉ឺនរៀល សម្រាប់ជញ្ជីង១កន្លែង!

    *ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី២៣.១២.២០២៥"ដើមរាំង"បានសុំការបំភ្លឺពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ដោយលោកថ្លែងថា ពាក់ព័ន្ធរឿងយកលុយអីទាំងនុង លោកពុំទាន់ទទួលបានព័ត៌មាននោះទេ!

    ក្នុងនោះលោក គី ដាណារិទ្ធ ក៏បានរុញឱ្យទៅសួរលោក គង់ សុភាព ប្រធានស្ថានីយថ្លឹងរថយន្ត ជំនួសវិញទើបច្បាស់...!

    *រីឯលោក គង់ សុភាព អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ទទួលបន្ទុកស្ថានីយថ្លឹងរថយន្ត ឃុំឈូក ស្រុកក្រូចឆ្មារ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយលោកចុចបិទ.!

    *ទោះជាយ៉ាងណាក៏ដោយ ប្រជាកសិករជាពិសេសអាជីវករ ដែលតែងតែរកស៊ីដឹកដំឡូងមី ទៅលក់នៅប្រទេសវៀតណាម សុំស្នើយ៉ាងទទូចដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស្រាវជ្រាវ និងចាត់វិធានការវះកាត់ ទៅលើមន្ត្រីពាក់ព័ន្ធ ដែលបានកំណត់យកលុយនិងទទួលសំណូក ពីរថយន្តដឹកលើសទម្ងន់!!

    ដើម្បីលើកស្ទួយតម្លៃដំឡូងមីរបស់កសិករខ្មែរយើង និងថែរក្សាផ្លូវថ្នល់ឱ្យបានយូរអង្វែង ជៀសវាងការដឹកជញ្ជូនបំផ្លាញផ្លូវ នាំឱ្យខាតថវិកាជាតិ លើការចំណាយជួសជុល ឬសាងសង់ផ្លូវឡើងវិញ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚