អភិបាលស្រុកកងមាស លោក ភោគ សាវុធ អាចប្រឈមបណ្តឹងតបតវិញ បន្ទាប់ពីអ្នកសារព័ត៌មាន ម្នាក់ ប្តឹងទៅកាន់ក្រសួងមហាផ្ទៃ

អភិបាលស្រុកកងមាស លោក ភោគ សាវុធ អាចប្រឈមបណ្តឹងតបតវិញ បន្ទាប់ពីអ្នកសារព័ត៌មាន ម្នាក់ ប្តឹងទៅកាន់ក្រសួងមហាផ្ទៃ
នេះបើយោងតាមការបញ្ជាក់របស់ចាងហ្វាងការផ្សាយ HR News ប្រាប់ឲ្យ «កងមាស News » ដឹងនាព្រឹកថ្ងៃទី១០ មីនា ២០២៦នេះ។
ក្រៅពីលោក ភោគ សាវុធ ក្នុងនោះក៏រួមមាន លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ក៏និងត្រូវ អ្នកសារព័ត៌មានត្រៀមដាក់ពាក្យប្តឹងទៅកាន់ ក្រសួងធនធានទឹកនិងឧតុនិយម ដូចគ្នា។
យោងតាមការបញ្ជាក់ឲ្យដឹងពី អ្នកសារព័ត៌មាន HR News «ការត្រៀមប្តឹងតបវិញនេះ គឺបន្ទាប់ ពីលោក ភោគ សាវុធ អភិបាលស្រុកកងមាស ខេត្តកំពង់ចាម រួមទាំងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាម និងជនល្មើសច្បាប់ ម្នាក់ទៀត ឈ្មោះ ស្រ៊ុន ម៉េងលី ម្ចាស់សិប្បកម្មឡឥដ្ឋ សរុបចំនួន ៣នាក់ បានដឹកដៃគ្នា ព្រួតប្តឹងអ្នកសារព័ត៌មាន HR News ទៅកាន់តុលាការកំពង់ចាម»។
យ៉ាងណានេះ គ្រាន់តែជាបញ្ជាក់ពីជំហររបស់លោក ហង្ស រដ្ឋា ចាងហ្វាង HR News ចំពោះពាក្យបណ្តឹងផ្លូវការ នៅមិនទាន់មានជាផ្លូវការនៅឡើយនោះទេ៕
សូមបញ្ជាក់ថា៖ ករណីប្តឹងនេះផ្តើមចេញពី ការចាក់ដីលុបបឹងធម្មជាតិ «បឹងកោះគោ» ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ប្រព្រឹត្តដោយបុគ្គល ឈ្មោះ ស្រ៊ុន ម៉េងលី ម្ចាស់សិប្បកម្មឡឥដ្ឋកាលពីអំឡុង ឆ្នាំ២០២៤ គិតរហូតមកទល់ពេលនេះខ្វះតែមួយសប្តាហ៍ ទៀតប៉ុណ្ណោះ គឺ គំរប់ខួប២ឆ្នាំ ក្នុងការប្លន់យកដីបឹងធម្មជាតិ៕













No comments