គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បុរសម្នាក់លែងលះប្រពន្ធជិត១ឆ្នាំនឹកកូនសុំឪពុកម្តាយទៅលេងកូនតែឪពុកម្តាយប្រាប់ថាកុំទៅអីក្រែងគេធ្វើបាបព្រោះគេមានប្តីថ្មីទៀតហើយបុរសនោះតូចចិត្តក៏សម្រេចចិត្តរត់ទៅចង.ក.សម្លាប់ខ្លួននៅព្រៃស្ងាត់


    កំពង់ធំ: ដោយសាតែនឹកកូនពេកបុរសម្នាក់នេះទ្រាំមិនបានសុំឪពុកម្តាយទៅលេងកូននៅខេត្តបាត់ដំបង   តែឪពុកម្តាយប្រាប់កូនកុំទៅអីក្រែងគេធ្វើបាបព្រោះប្រពន្ធឯងមានប្តីថ្មីទៀតហើយ.ដោយអារម្មណ៍វិលវល់បុរសរូបនោះគិតខ្លីបញ្ចប់ជីវិតដោយចង.ក.ធ្វើអត្តឃាត..ហេតុការណ៍នេះបានកើតឡើង នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_
    _*ដឹងកើតហេតុ:* នៅវេលាម៉ោង ៩ :៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចតំបន់ត្រពាំងសាំក្រៃខាងកើត ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចំងាយប្រហែល ៣០០០ម ។_
    _*សពឈ្មោះ ភឿន ភីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែ* មុខរបរ ធ្វើស្រែនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_
     _*សភាពនៃរឿង:*_
    _តាមការបំភ្លឺរបស់ឈ្មោះ *មួន សានុច ភេទស្រី អាយុ២៦ឆ្នាំជនជាតិខ្មែរ* ជាអ្នក ភូមិជាមួយ បានបំភ្លឺថា នៅថ្ងៃទី០៧.០៥. ២០២០ វេលាម៉ោងប្រហែល ៨ គាត់និងឈ្មោះ នឹង ភេទប្រុស ឈ្មោះ សិត ភេទប្រុស ឈ្មោះ តឿន ភេទប្រុស និងក្មេងៗ ក្នុងភូមិច្រើននាក់ បាននាំគ្នាទៅឃ្វាលគោ ក្របី នៅចំណុចតំបន់ត្រពាំងសាំក្រៃ ខាងកើតភូមិគគីរ ឃុំសាលាវិស័យ ទៅដល់តំបន់ខាងលើស្រាប់តែធំក្លិនស្អុយ ជាខ្លាំង ក៏នាំគ្នាដើរកមើលក្នុងគម្ពោធព្រៃ ក៏ប្រទះ ឃើញសាកសពមនុស្ស ស្អុយរលួយមើលមិនយល់ ក៏នាំគ្នារត់ចេញពីទីនោះ មកប្រាប់ឈ្មោះ ផា អ្នកចាំចំការក្បែរនោះ ឈ្មោះ ផា ក៏តេទូរស័ព្ទប្រាប់លោក នាយប៉ុស្ដិ៍ទួលគ្រើល ឯពួកគាត់ក៏នាំគ្នាដេញ គោក្របីចេញពីទីនោះទៅ ។_
    _*តាមការបំភ្លឺរបស់ឈ្មោះប្លោក យឿន* ត្រូវជាម្ដាយរបស់សពជនរងគ្រោះ បានបំភ្លឺថា កូនប្រុសរបស់គាត់ បានលែងលះជាមួយប្រពន្ធជាង ១ឆ្នាំមកហើយ វាមករស់នៅជាមួយគាត់ ឯប្រពន្ធនិងកូនរបស់វា រស់នៅក្រុងបាត់ដំបងចាប់តាំង ពីបែកបាក់ប្រពន្ធកូន មក កូនប្រុសរបស់គាត់តែងតែផឹកស្រាស្រវឹងស្ទើរាល់ថ្ងៃ ហើយមិនជួយគិតគូររឿងការងារទេ វាតែងតែសុំគាត់ និងឪពុកវាទៅលេងកូនឯខេត្តបាត់ដំបង តែគាត់មិនឲ្យទៅព្រោះខាងប្រពន្ធគេមានប្ដីហើយ ខ្លាចគេធ្វើបាប។ នៅថ្ងៃទី០៤.០៥. ២០២០ វេលាម៉ោងប្រហែល ៩ព្រឹកកូនប្រុសគាត់បានផឹកស្រាស្រវឹង គាត់ និងប្ដីបានស្ដីបន្ទោសឲ្យ វាក៏បានមកថ្វាយបង្គុំគាត់ដោយប្រាប់ថា ទៅ លេងកូននៅបាត់ដំបង គាត់មិនបានតបវិញទេ ក្រោយមកក៏បាត់កូនរហូត គាត់ខំដើររក និងប្រាប់អ្នកជិតខាងឲ្យជួយរកដែរ តែរកមិន ឃើញ លុះដល់ថ្ងៃទី ០៧.០៥.២០២០ វេលាម៉ោងប្រហែល ៩ព្រឹកស្រាប់តែលោក នាយប៉ុស្ដិ៍ទួលគ្រើលទូរស័ព្ទមកប្រាប់ថា គេរកឃើញកូនគាត់ហើយ នៅតំបន់សាំក្រៃ ហើយវាចងកនិងខ្សែរក្រវ៉ាត់ទៅនិងដើម ម្ដេញ ស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។_
    _*ទទួលព័ត៌មាន* សមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលទួលគ្រើល និងប៉ុស្ដិ៍ន.បសាលាវិស័យ និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ។_
    _*ការពិនិត្យ:* នៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ ក្រៅពីសាកសពស្អុយនិងដង្កូវ ចោះ។_
    _*ពិនិត្យចប់* យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។_
    _*សន្និដ្ឋាន:* ជនរងគ្រោះ *ឈ្មោះ ភឿន ភីន* នេះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាត)។_
    _*មូលហេតុ:* ដោយសារវិបត្តិផ្លូវចិត្ត (តូចចិត្តនឹង ប្រពន្ធលែងលះខ្លួនហើយយកប្តីថ្មីទៀត)។


    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ