គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បុរសម្នាក់ បានចាកចេញពីផ្ទះមកលេងបងប្អូន ហើយឆ្លៀតពេលទំនេរ បានតខ្សែភ្លើងឆក់ត្រី តែចៃដន្យ បណ្ដាលឲ្យឆក់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើល



    កំពង់ចាម ៖ បុរសម្នាក់ បានចាកចេញពីផ្ទះមកលេងបងប្អូន ហើយឆ្លៀតពេលទំនេរ បានតខ្សែភ្លើងឆក់ត្រី តែចៃដន្យ បណ្ដាលឲ្យឆក់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង៨និង៣០នាទីព្រឹក នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
    ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយបានទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចាត់តាំងកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រំុ គ្រូពេទ្យមណ្ឌលសុភាពឃុំព្រីងជ្រុំ និងអាជ្ញាធរមូលដ្ឋាន ហើយបានបង្កើតគណះកម្មការ ចុះទៅដល់ទីកន្លែងកើតហេតុ ស្រាវជ្រាវពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា : សពជនរងគ្រោះមាន ឈ្មោះ រស់ គឹមស្រ៊ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានមកលេងផ្ទះបងថ្លៃ ឈ្មោះ តន ណារី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាំងពី ថ្ងៃ៧ខែឧសភាឆ្នាំ២០២០។
    លុះព្រឹកឡើងវេលាម៉ោង៨និង២០នាទីនាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ រស់ គឹមស្រ៊ាន់ បានយកខ្សែភ្លើងតចេញពីប្រអប់ព្រីភ្លើងនៅផ្ទះបងថ្លៃ ចូលទៅក្នុងស្រះ ដើម្បីឆក់ត្រីក្នុងស្រះខាងក្រោយផ្ទះរបស់បងថ្លៃ ពេលដែលតរួចរាល់ហើយក៏យកទៅឆក់ត្រី តែមិនទាន់បានឆក់ត្រីផង ស្រាប់តែឆក់ខ្លួនឯងបណ្តាលស្លាប់នៅមាត់ស្រះនោះតែម្តង។
    មន្ត្រីនគរបាល បានបន្តថា តាមការពិនិត្យសាកសពឃើញថា សាកសពមានសភាពស្លេកស្លាំង ១.​ផ្នែកក្បាល់៖ លើថ្ពាល់ខាងឆ្វេងមានស្នាមឆេះខ្លោចដោយខ្សែភ្លើងឆក់មួយកន្លែង, ២. ផ្នែកដងខ្លួន៖ នៅលើស្មា ដើមដៃខាងឆ្វេង និងក្លៀកខាងឆ្វេង មានស្នាមឆេះរោលស្បែក ដោយខ្សែភ្លើងឆក់មួយកន្លែង, ៣. ផ្នែកអវយវៈ៖ គ្មានស្លាកស្នាម។-ផ្អែកតាមការពិនិត្យពីកន្លែងកើតហេតុ ផ្អែកតាមការបំភ្លឺរបស់សាក្សីជុំវិញទីកន្លែងកើតហេតុនិងផ្អែកតាមការពិនិត្យទៅលើសាកសពជនរងគ្រោះសមត្ថកិច្ចបានសន្និដ្ឋានបានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។​ ក្រោយពីឮពិនិត្យសពរួច គណៈកម្មការបានប្រគល់សពឱ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕



    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ