ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បាននាំយកជាថវិកា និងសម្ភារ:មួយចំនួន
បន្ទាប់ពីចុះសួរសុខទុក្ខមន្ត្រី ៤រូប នៃអធិការនគរបាលខណ្ឌទាំង៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តចុះសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានលោកឧត្តមសេនីយ៍ត្រី គ្រុយ សេងហ៊ត ស្នងការរង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។
ឯកឧត្តមស្នងការ ក៏បាននាំយកជាថវិកា និងសម្ភារ:មួយចំនួនដេីម្បីប្រគល់ជូនដល់លោកស្នងការក្នុងការជួយសម្រាលបន្ទុកខ្លះសម្រាប់ព្យាបាលជំងឺ ។ ជាមួយនោះដែរលោកស្នងការរង បានបង្ហាញពីអារម្មណ៍កក់ក្តៅ និងរីករាយ ដោយបានឃេីញឯកឧត្តមស្នងការចុះមកសួរសុខទុក្ខដោយផ្ទាល់ ហេីយតែងតែយកចិត្តទុកដាក់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទនៅពេលពួកគាត់ជួបបញ្ហា និងមានជំងឺ ៕
No comments