គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់ខ្លួនមនុស្សម្នាក់ក្រោយប៉ះទង្កិចគ្នា ជាមួយអាវុធហត្ថនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលចុះទប់ស្កាត់ការរំលោភបំពានដីធ្លីរបស់ពលរដ្ឋ


    ព្រះសីហនុ ៖ មានការប៉ះទង្កិចគ្នារវាងមន្ដ្រីអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមួយជនអនាធិបតេយ្យមួយក្រុម ដែលបានធ្វើសកម្មភាពរំលោភបំពានយកដីរបស់ប្រជាពលរដ្ឋ និងបានធ្វើរបងសាងសង់យកដីរបស់គេយ៉ាងអនាធិបតេយ្យ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់។
    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងហេតុការណ៍ប៉ះទង្កិចគ្នានេះ កម្លាំងអាវុធហត្ថរងរបួសដៃដោយត្រូវជនមិនស្គាល់កាប់នឹងកាំបិត ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ផងដែរ។
    បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ដើមឡើងរដ្ឋបាលស្រុកព្រៃនប់ បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានការរំលោភបំពានដីប្រជាពលរដ្ឋ ពីសំណាក់ក្រុមអនាធិបតេយ្យ ដោយមានការព័ទ្ធរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួន ដោយមិនខ្វល់ពីការធ្វើរបងនេះ ចំដីរបស់នរណាទាំងអស់។
    ដូច្នេះទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជាឲ្យមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍តែការចុះអន្តរាគមន៍របស់កងកម្លាំងអាវុធហត្ថ ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំង ហើយបានប្រើហិង្សាមកលើកងកម្លាំងដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ យ៉ាងឃោឃៅ ក្នុងនោះបណ្ដាលឲ្យអាវុធហត្ថម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃដោយការកាប់កាំបិត។
    ប៉ុន្ដែក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ ស៊ុ អៀប ហៅភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងរ័ត្ន ឃុំខ្នារ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងសំណង់ ជាអ្នកប្រើកាំបិតកាប់មកលើអាវុធហត្ថឈ្មោះ ឃឿន សុក្រិត បណ្ដាលឲ្យរងរបួសដៃធ្ងន់ធ្ងរ។
    យ៉ាងណាមិញ ប្រភពព័ត៌មានផ្សេងទៀតបានអះអាងថា ជនទាំងអស់នេះ កន្លងមកតែតែងបង្កភាពអនាធិបតេយ្យខ្លាំង ដោយមានការដុតកង់ឡាន វៃកម្ទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក្នុងភូមិ គគី ឃុំបិទត្រាំង ស្រុកព្រៃនប់ផងដែរ។
    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងបញ្ជូនជនសង្ស័យដែលឃាត់ខ្លួនបានទៅតុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី ខណៈជនដៃដល់ផ្សេងទៀត កម្លាំងអាវុធហត្ថជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់៕








    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ