គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពីរនាក់ប្តីប្រពន្ធជួញដូរគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដកហូតបានថ្នាំញៀនរាប់ពាន់គ្រាប់ នៅខេត្តបន្ទាយមានជ័យ


    បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអនុវត្តន៍វិធានញុះញង់ឲ្យលក់ ដោយខុសច្បាប់នូវសារធាតុញៀន តាមដីកាសំរេចលេខ១១០៣ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចផ្សារអូរអំបិលភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    ជាលទ្ធផល ឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ទុយ សុធា អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ដកហូតបានថ្នាំប្រភេទម្សៅក្រាមសថ្លា ចំនួន១ថង់ និងថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wy ចំនួន០១ថង់ខៀវ ស្មើចំនួន២០០គ្រាប់។

    បន្ទាប់មកបានបន្តនាំជនសង្ស័យខាងលើ ទៅឆែកឆេរនៅលំនៅដ្ឋាន ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ពេលទៅដល់ប្តីរបស់ជនសង្ស័យ ឈ្មោះ ឈិន សំពៅ អាយុ៥១ឆ្នាំ បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងដកហូតបាន ថ្នាំប្រភេទម្សៅក្រាមសថ្លាចំនួន៣កូនថង់ និងប្រភេទ គ្រាប់ចំនួន២គ្រាប់ កែវជក់ចំនួន១។

    ដោយមានការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឆែកឆេរត្រួតពិនិត្យលំនៅដ្ឋានរបស់ជនសង្ស័យ ទាំង២នាក់ ប្តី-ប្រពន្ធ បានរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន៖

    -ម្សៅក្រាមសថ្លាចំនួន១ថង់
    -ថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wyចំនួន១សុង ស្មើនិង៣០ថង់ខៀវ
    -កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១
    -ទូរស័ព្ទដៃចំនួន២គ្រឿង
    -កូនកាបូបក្រណាត់ច្រកគ្រឿងញៀនចំនួន១
    -ធុងទឹកកកពណ៌ក្រហមលាក់គ្រឿងញៀនចំនួន១

    សរុបវត្ថុតាង៖
    -ថ្នាំប្រភេទម្សៅក្រាមសថ្លា ទាំងអស់មានចំនួន៥ថង់
    -ថ្នាំប្រភេទគ្រាប់ចំនួន៣១ថង់ខៀវ ស្មើនិង៦,០០៥គ្រាប់។

    បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅការិយាល័យប្រឆាំងគ្រឿងញៀន៕



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ