គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឃាតករដ៏សាហាវព្រៃផ្សៃ យកពូថៅញ៉ុកមាត់សម្លាប់ស្ត្រីម្នាក់ស្លាប់ភ្លាមៗក្នុងខ្ទម…គេសង្ស័យថាប្តីជាអ្នកសម្លាប់..!

    ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ត្រូវបានឃាតក​យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ក្រោមក្រសែភ្នែកតក់ស្លុតអាណិតអាសូររបស់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍​ នៅក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

    សពស្ត្រីរងគ្រោះខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយមានវ័យប្រហែលជា៣០ឆ្នាំ​ មកស្នាក់អាស្រ័យជាមួយប្ដី​ក្នុងខ្ទមត្រង់ចំណុចកេីតហេតុ​ និងមានមុខរបរជាអ្នករេីសអេតចាយ​ជាមួយគ្នា​ ។

    តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ដំបូងឡេីយមានប្រជាពលរដ្ឋរាយការណ៍ថា​ មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម​ តែមិនដឹងជាករណីអ្វីនោះទេ​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមេីលហើយឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ​ និងមានស្នាមឈាមតិចតួចផងដែរ​ ទេីបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ​ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានី រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ។

    ក្នុងហេតុការណ៍ខាងលើនេះគេមិនឃើញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិអ្វីដែរ​ ។

    បន្ទាប់ពីមន្ត្រីជំនាញបានធ្វើកោសល្យវិច័យលេីសាកសពជាង២ម៉ោង​ ទេីបដឹងថា​ ជនរងគ្រោះត្រូវ​បានឃាតក​ យកដងពូថៅញ៉ុកមាត់​ បណ្ដាលឲ្យស្លាប់​ និងសង្ស័យជំហានដំបូង​ថា ឃាតកគឺជាប្ដីជនរងគ្រោះតែម្ដង​ ។

    ក្រោយមកសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ​ ដេីម្បីបូជាតាមប្រពៃណី​ និងបន្តស្រាវជ្រាវរកឃាតកដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕​






    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ