ចៅក្រមខេត្តកោះ កុង រងការចោទប្រកាន់ ពីបទមនុស្សឃាតដោយអចេតនា
ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានបើកការស៊ើបសួរលើសំណុំរឿងចៅក្រមខេត្តកោះកុង ពាក់ព័ន្ធករណីបើកររថយន្តដេញបំបុកចោរស្រីម្នាក់ដែលឆក់កាបូប បណ្តាលអោយស្លាប់។
បន្ទាប់ពីបើកការសាកសួរពេញមួយថ្ងៃ តំណាងអយ្យការបានចោទប្រកាន់លោកចៅក្រមពីបទ មនុស្សឃាតដោយអចេតនា រួចបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី។
គួររំលឹកថាហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០២និង៤០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខាងត្បូងហាងលក់បាយសុខហុក តាមផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
លោកចៅក្រមខេត្តកោះកុងមានឈ្មោះ គង់ ខេមរា អាយុប្រហែល៤០ឆ្នាំ បានបើករថយន្តដេញបុក ចោរស្រីម្នាក់ឈ្មោះ សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ បណ្តាលឱ្យស្លាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបចៅក្រមដែលមានប្រាក់ជាង៦ពាន់ដុល្លារអាមេរិក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញស្ត្រីជាជនសង្ស័យជិះម៉ូតូហុងដា ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HO-2546 ពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយមានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកដេញតាមពីក្រោយ ។
លុះនៅពេលទៅដល់ចំណុចខាងលើ ក៏ត្រូវរថយន្តនោះបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែង៕