ចោរឆក់ដែលជាភេទទីបីត្រូវបានម្ចាស់កាបូបលុយបើកឡានដេញតាមទាន់បុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ភ្នំពេញ ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ចោរឆក់ស្ទើភ្លើងភេទទីបីម្នាក់ត្រូវបានម្ចាស់កាបូបបើករថយន្តតាមទាន់បុកស្លាប់យ៉ាងអាណោចអាធ័មនៅលើបណ្ដោយផ្លូវហាណូយដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។
បើយោងតាមសម្ដីពីប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍នេះបានបញ្ជាក់នូវសារព័ត៌មានបឋមឲ្យដឹងថា មុនពេលកើតហេតុគឺចោរស្ទើរភ្លើងភេទទីបីម្នាក់នេះបានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ដែលចុះពីលើរថយន្តរៀបនិងចូលហាងកាត់សក់មួយកន្លែង ឆ្លៀតឱកាសល្អចោរភេទទីបីរូបនេះបានធ្វើសកម្មភាពឆក់កាបូបពីបុរសនោះបានសម្រេច។
ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់នោះហើយចោរស្ទើរភ្លើងភេទទីបីរូបនេះក៏បានព្យាយាមជិះម៉ូតូហុងដាសេ១២៥ ឆ្នាំ ២០១៩ ដែលមានស្លាកលេខភ្នំពេញ 1HO-2546 ដើម្បីរត់គេចខ្លួនប៉ុន្តែជាអកុសលមកដល់ចំណុចកើតហេតុខាងលើបុរសដែលជាម្ចាស់កាបូបក៏បានបើករថយន្តមកតាមទាន់ហើយក៏បុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
សូមបញ្ជាក់ផងដែរថាចោរឆក់ស្ទើរភ្លើងដែលត្រូវបាត់បង់ជីវិតខាងលើនេះមានឈ្មោះ សាយ គីមនី ភេទស្រី កើតក្នុងឆ្នាំ ១៩៩០ ទីកន្លែងកំណើត បឹងសាឡាង ទួលគោក ភ្នំពេញ ហ្នឹងអាសយដ្ឋានផ្ទះលេខ២៧ ផ្លូវលេខ២៣៦ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។