គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាណិតណាស់លោកអើយខ្លួនជាប់និងកង់រថយន្តហើយនៅបក់ដៃហៅគេអោយជួយរហូតដាច់ខ្យល់ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០២គ្រឿង

    ខេត្តកណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា​​ ឆ្នាំ២០២០​វេលាម៉ោង០៦:៣០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ចំនុចគីឡូម៉ែត្រ​ ២៥-២៦ បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់។
    ហេតុការណ៍បង្កដោយរថយន្តប្រភេទដឹកកម្មករ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស​ គ្មានផ្លាកលេខ​ អ្នកបើកបរ​ មិនស្គាល់អត្តសញ្ញាណ​ (រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់) បើកមកពីទិសដៅលិចទៅទិសកើត។
    ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ឈ្មោះ សាត​ រដ្ឋ​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជនជាតិខ្មែ​រ​ មុខរបរតៃកុងឡានស្ទួច​ ទីលំនៅភូមិត្រពាំងជួន​ ឃុំសំរោងទង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ បើកបរម៉ូតូ០១គ្រឿងម៉ាកឌ្រីម​សង c125 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1BI -9837 និងម៉ូតូ០១គ្រឿងទៀតម៉ាកឌ្រីមសង ពណ៌ខ្មៅ​ គ្មានផ្លាកលេខ​ បើកបរដោយឈ្មោះ​ ផល​ សុខភឿន​ (របួសធ្ងន់)​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិត្រពាំងរាំង​ ឃុំព្រៃពួច​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ បានឌុបឈ្មោះ​ ហេង​ សីហា​ (របួសធ្ងន់)​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរកម្មករ ស្នាក់នៅភូមិឃុំជាមួយគ្នា​ ។
    សាក្សីដែរបានឃើញហេតុការណ៍បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តដឹកដី០១គ្រឿង​ បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូង លុះឆ្លងដល់ចំណែកផ្លូវខាងត្បូង ក៏មានរថយន្តនឹងម៉ូតូ ឈប់អោយឆ្លងជាធម្មតា​ ភ្លាមៗនោះក៏ស្រាប់តែមាន រថយន្ត​ ០១គ្រឿងម៉ាក​ហ៊ីយ៉ាន់​ដាយ (ប្រភេទដឹកកម្មករ) ពណ៌ស​ គ្មានផ្លាកលេខ​
    បើកបុកពីក្រោយម៉ូតូ០២គ្រឿង​ ដែលកំពុងតែឈប់យ៉ាងពេញទំហឹង បោកផ្ទប់នឹងចំហៀងខាងស្ដាំ​ កង់ក្រោយរថយន្តដឹកដី ដែលឆ្លងផ្លូវ​ ហើយក៏ខ្ទៀតជនរងគ្រោះចូលខាងក្រោមរថយន្តដឹកដី ក៏កិនពេញកណ្តាលខ្លួនតែម្តង។ភ្លាមៗនោះ​ដែរ​ ជនរងគ្រោះមុននិងស្លាប់បាត់បង់ជីវិត បានបក់ដៃហៅអោយប្រជាពលរដ្អ្នដែលនៅក្បែរកន្លែងកើតហេតុអោយជួយ តែជាអកុសល់មួយសន្ទុះក្រោយមកក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
    ពាក់ព័ន្ធនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែលតៃកុងរថយន្តដឹកកម្មករនិងតៃកុងរថយន្តដឹកដីបានចុះរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។ តាមការសន្ឋិដ្ធាន ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទដឹកកម្មករ) បើកបរខ្វះការប្រុងប្រយ័ត្ន។
    ចំពោះសពកំលាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះមធ្យោបាយកម្លាំងជំនាញ​បាន យកមករក្សាទុកនៅអធិការដ្ឋាន​នគបាលស្រុក​។(សម្រួលអត្ថបទដោត បាយ័ន មុខគុជ)












    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ