ភាពចន្លោះប្រហោងរបស់កម្មវិធីទ្វីតធ័រ សម្រាប់ Android អាចធ្វើឱ្យបែកធ្លាយសារផ្ញើផ្ទាល់ (Direct Messages)
បច្ចុប្បន្នបញ្ហានេះត្រូវបានកែសម្រួលដោយក្រុមហ៊ុនរួចហើយ និងវាមានការប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ Android ៨ និង៩ តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលល្អនោះ គឺក្រុមហ៊ុនបានបញ្ជាក់ថា មានតែអ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះដែលកំពុងប្រើប្រាស់កម្មវិធីជំនាន់ចាស់ដែលអាចរងការប៉ះពាល់នេះ។
ដើម្បីការពារទិន្នន័យរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីទ្វីតធ័រ ឱ្យបានឆាប់រហ័ស ម្យ៉ាងវិញទៀត លោកអ្នកគួរតែបន្តការធ្វើបច្ចុប្បន្នភាពលើគ្រប់កម្មវិធីទាំងអស់មិនថាតែកម្មវិធីទ្វីតធ័រនោះទេ ហើយសូមបន្តតាមដានផេករបស់នាយកដ្ឋាន ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងទៅនឹង បទល្មើសបច្ចេកវិទ្យា ការឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា រួមទាំងកម្មវិធីផ្សេងៗដទៃទៀត៕