ម៉ូតូជាច្រើនគ្រឿងបានដួលបន្តបន្ទាប់គ្នាខណ:ដែលមានប្រេងកំពប់ពេញផ្លូវបណ្តាលឲ្យជនរងគ្រោះរបួស
ភ្នំពេញ ៖ នៅវេលាម៉ោង១:០០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ម៉ូតូជាច្រើនគ្រឿងបានដួលជាបន្តបន្ទាប់គ្នា ខណ:ដែលមានប្រេងកំពប់ពេញផ្លូវ នៅតាមបណ្ដោយផ្លូវ OCIC ត្រង់ចំណុចខាងត្បូងវិមានអាហារប្រហែល៥០ម៉ែត្រ ។
ស្ត្រីចំនួន០២នាក់រងរបួស ត្រូវបានសាត់ញាតិដឹកតាមរថយន្តទៅព្យាបាល និងម៉ូតូដែលដួល៥គ្រឿងទៀត ដួលហើយលើកជិះដោយខ្លួនឯង បន្តដំណើរទៅមុខទៀត។
ប្រភពពីសាច់ញាតិរបស់ស្ត្រី០២នាក់ ដែលដួលម៉ូតូ ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ បានឱ្យដឹងថានៅមុនពេលកើតហេតុ ពួកគាត់បានបើកម៉ូតូ តាមរង្វង់មូលតាព្រហ្មបណ្ដោយផ្លូវ OCIC ខាងត្បូងវិមានអាហារបន្តិច ក៏ឃើញផ្លូវសើម តែមិនបានចាប់អារម្មណ៍ លុះមកដល់ចំណុចកើតហេតុ ក៏រអិលដួលបន្តបន្ទាប់គ្នា បណ្ដាលឲ្យរបួសរលាត់ដៃ រលាត់ជើងនិងជង្គង់។
មានម៉ូតូចំនួន០៣គ្រឿងទៀត ដួលជាបន្តបន្ទាប់គ្នា ប៉ុន្តែពួកគាត់បានលើកជិះបន្តទៅមុខទៀតតាមធម្មតា ។
ក្រោយពេលកើតហេតុប្រហែលជាកន្លះម៉ោងឃើញមានរថយន្តទីក្រុងជ្រោយចង្វា បានមកបាញ់ទឹកលាងសំអាតផ្លូវដើម្បីកុំឱ្យរអិល៕