សម្រេចផ្អាកការដ្ឋានសាងសង់មួយកន្លែង ដែលធ្វេសប្រហែសបណ្តាលអោយដាច់ខ្សែរជណ្តើរយោង បង្កអោយមានមនុស្សស្លាប់បាត់បង់ជីវិត
ក្រុមការងារបានសម្រេចដូចខាងក្រោម្រោម :
១ - ផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្ន ។
២ - ម្ចាស់ការដ្ឋាន ត្រូវដោះស្រាយសំណងរដ្ឋប្បវេណីដល់គ្រួសារសព និងគ្រួសារអ្នករងរបួសធ្ងន់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ។
៣ - មិនអនុញ្ញាតឲ្យក្រុមជាង និងកម្មករស្នាក់នៅក្នុងការដ្ឋានក្នុងអំឡុងពេលផ្អាកការសាងសង់បណ្តោះអាសន្ននេះឡើយ ។
៤ - ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពការដ្ឋានឡេីងវិញឲ្យបានត្រឹមត្រូវ ។
៥ - បន្ទាប់ពី ម្ចាស់ការដ្ឋានបានអនុវត្តតាមចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលេីបានចប់សព្វគ្រប់ហេីយ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នេីសុំពីរដ្ឋបាលខណ្ឌដូនពេញ ។