កំលាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថស្រុកចិត្របុរីចាប់ទូកដឹកឈើ ០៣គ្រឿង
កិច្ចប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងដោយកម្លាំងសហការ រួមមាន ៖ អាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុកចិត្របុរី កម្លាំងអាវុធហត្ថស្រុកសំបូរ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ ។
បានធ្វើការបង្រ្កាបទូកដឹកឈើ ដែលក្រុមឈ្មួញបម្រុងបង្កប់ ជាមួយគ្រួសដើម្បីយកទៅលក់បន្ត តែអស់លាក់ត្រូវកម្លាំងអាវុធហត្ថធ្វើការបង្រ្កាបបាន។
ឈើទាំងនេះ ជាឈើប្រភេទលេខ១សុទ្ធ តែមិនទាន់ដឹងថាមានចំនួនប៉ុន្មានម៉ែត្រគូបនោះទេ ព្រោះកម្លាំងធ្វើការលើកឡើង និងដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែសិន ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕