កំលាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថស្រុកចិត្របុរីចាប់ទូកដឹកឈើ ០៣គ្រឿង
ក្រចេះ ៖ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅក្នុងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបទូកដឹកឈើ ០៣គ្រឿង (ធំ១គ្រឿង កូនទូកចំនួន ០២គ្រឿង) គ្មានច្បាប់អនុញ្ញាត ប្រគល់ជូនឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។
កិច្ចប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងដោយកម្លាំងសហការ រួមមាន ៖ អាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុកចិត្របុរី កម្លាំងអាវុធហត្ថស្រុកសំបូរ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ ។
បានធ្វើការបង្រ្កាបទូកដឹកឈើ ដែលក្រុមឈ្មួញបម្រុងបង្កប់ ជាមួយគ្រួសដើម្បីយកទៅលក់បន្ត តែអស់លាក់ត្រូវកម្លាំងអាវុធហត្ថធ្វើការបង្រ្កាបបាន។
ឈើទាំងនេះ ជាឈើប្រភេទលេខ១សុទ្ធ តែមិនទាន់ដឹងថាមានចំនួនប៉ុន្មានម៉ែត្រគូបនោះទេ ព្រោះកម្លាំងធ្វើការលើកឡើង និងដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែសិន ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕