កូនតិរច្ឆានវាយឪពុកដួលសន្លប់...ពេលអ្នកជិតខាងចូលជួយកាប់ទាំងអ្នកជួយបណ្តាលឲ្យរងរបួស ៣នាក់ស្រុកសំរោងទង
បុរសដដែលបានបន្តថាក្រោយពីកើតហេតុពួកគាត់បានទូរសព្ទ័រាយការណ៍ទៅលោកអធិការរងស្រុកឈ្មោះ ប៉ែន ចំរើន ឲ្យជួយសម្របសម្រួល ក្រោយពីសមត្ថកិច្ចមកដល់ក៍សួរនាំទាំងសងខាងស្រាប់តែលឺឈ្មោះ ហ៊លរំ ស្រែកជេរប្រមាថសមត្ថកិច្ចព្រមទាំងគំរាមសមត្ថកិច្ចថា (អាងស័ក្តិ៤ ចង់អស់ស័ក្តិនិងមែន ចង់អោយអញកាប់ហ្អែងថែមមួយទៀតឬ)។គាត់បន្ថែមថាដោយយប់ជ្រៅពេកមិនមានអី្វជិះពួកគាត់ក៏និយាយអង្វរពឹងលោកអធិការរងអោយជួយដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិរលាំងគ្រើលនិងទៅមន្ទីរពេទ្យដើម្បីព្យាបាល។
គ្រានោះជនរងគ្រោះក៏បានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ចំណែកជនសង្ស័យសម្ថកិច្ចចាប់ខ្លួននិងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធី៕