រដ្ឋបាលស្រុកគិរីវង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី ៣ ស្ថិតក្រោមអធិបតីភាព លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ុត ខុន អភិបាល នៃគណៈអភិបាលស្រុកគិរីវង់។
- របៀបវារៈទី១ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចបជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីវង់។
- របៀបវារៈទី២ ពិនិត្យ ពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងរបាយការណ៍ នៃការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកគិរីវង់។
- របៀបវារៈទី៣ ពិនិត្យ កែសម្រួលសមាសភាពគណ:កម្មាការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាស្រុក។
- របៀបវារៈទី៤ បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកអធិការ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកមេបញ្ជាការរងផ្នែកសឹករង លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាពជំនាញជុំវិញស្រុក ការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងលោក លោកស្រីមេឃុំគ្រប់ឃុំ កិច្ចប្រជុំនេះរៀបចំនៅសាលប្រជុំសាលាស្រុកគីរីវង់ខេត្តតាកែវ។