ផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែង១៣គីឡូម៉ែត្រ វាងប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ត្រូវបើកការដ្ឋានស្ថាបនា
លោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានលើកឡើងថា ការស្ថាបនាផ្លូវមួយខ្សែនេះ ទទួលកសាង និងសាងសង់ដោយលោកឧញ៉ា លី ឈួង ក្រោមការចំណាយដោយថវិកាជាតិ។
លោកស្រី ភឿង សកុណា បានចាត់ទុកថា ផ្លូវមួយខ្សែនេះមានសារសំខាន់ណាស់ ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសរថយន្តដឹកធ្ងន់ និងរថយន្តធំៗ ពីព្រោះផ្លូវមួយខ្សែនេះជាផ្លូវ ចាក់កៅស៊ូ ហើយវាងខាងក្រៅតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបញ្ចៀសការរញ្ជួយ ឬប្រេះស្រាំដល់តួរ ឬប្រាង្គប្រាសាទ ដើម្បីថែរក្សាកេរ្តិ៍ដំណែល និងស្នាដៃបុព្វបុរសខ្មែរជំនាន់មុន ដែលបាដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណពិភពលោកកាលពីថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៧ កន្លងទៅ។
លោកស្រីរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលអាជ្ញាធរជាតិសំបូរព្រៃគុក ដែលមានទំហំ ២៧ម៉ែត្រ x ៥០ម៉ែត្រ និងកម្ពស់៣ជាន់ ស្ថិតភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦២ (កំពង់ធំ-ព្រះវិហារ) ដើម្បីបម្រើសេវាដល់អ្នកទេសចរជាតិ ឬអន្តរជាតិចូលទៅ កមន្សាន្តនៅទីនោះ៕