ដើររកប្រពន្ធមិនឃើញបែរជាទៅកាប់សម្លាប់ស្ត្រីម្នាក់ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់
ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ខេត្តព្រៃវែង ករណីឃាតកម្មបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងល្ងាចបណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបុរសជាជនសង្ស័យដើររកប្រពន្ធមិនឃើញសួរជនរងគ្រោះឆ្លើយមិនដឹង ក៏កាន់កាំបិតកកុកកាប់តែម្ដង។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សេង ទិត្យ អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំខាងលើ ។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ហ៊ីង យ៉ឹម អាយុ ៧៥ឆ្នាំ មុខរបរកសិករនិងចៅស្រីរបួសធ្ងន់មានឈ្មោះ ប៉ែន រ៉ី អាយុ១៣ឆ្នាំរស់ក្នុងភូមិឃុំក្បែរផ្ទះជនសង្ស័យខាងលើ។
មុនកើតហេតុជនសង្ស័យបានដើររកប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះហើយក៏បានសួរនាំខណះនោះស្ត្រីខាងលើបានឆ្លើយថា អញមិនឃើញទេ ទើបជនសង្ស័យខឹងខ្លាំងក៏ស្ទុះទាញបានកាំបិតកកុកដេញកាប់ត្រូវចំកពីក្រោយ បណ្ដាលឱ្យស្លាប់ នៅពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំដូង ចំណែកក្មេងស្រីរងគ្រោះត្រូវចំថ្ពាល់ខាងឆ្វេង និងចង្អុលដៃឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ចំណែកឯជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។