គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    គ្រឿងសម្អាងខុសច្បាប់ជាង១០តោនត្រូវបានសមត្ថកិច្ច ចុះបង្ក្រាបដល់ទីតាំងនៅខណ្ឌបឹងកេងកង

    ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបទីតាំងស្ដុក និងចែកចាយគ្រឿងសម្អាងរំលោភកម្មសិទ្ធិបញ្ញា និងខុសច្បាប់មួយកន្លែង ស្ថិតក្នុងក្រុមទី២៤ ភូមិ០៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
    សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការឯកភាពពីម្ចាស់ទីតាំង កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យឆែកឆេរ នៅទីតាំងខាងលើនៅចំពោះមុខសមត្ថកិច្ចចម្រុះ ពាក់ព័ន្ធករណីសង្ស័យនាំចូលស្តុកចែកចាយផលិតផលគ្រឿងសម្អាងរំលោភកម្មសិទ្ធិបញ្ញា និងផលិតផលខុសច្បាប់ជាច្រើនប្រភេទ។
    សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងផ្ទះលេខ១២B ដោយបានរកឃើញសម្ភារ វត្ថុតាងមួយចំនួនដូចជា សាប៊ូចំនួន១,០៤០កេស ស្មើនឹង១១,១១២គីឡូក្រាម, ច្រាស់ដុះធ្មេញ ចំនួន៣,៥០០គីឡូក្រាម និងគ្រឿងសម្អាងចម្រុះចំនួន ៤៨០គីឡូក្រាម។
    ក្រោយត្រួតពិនិត្យសមត្ថកិច្ចរកឃើញថា ផលិតផលមួយចំនួនក្លែងម៉ាកសញ្ញា ក្លែងបន្លំប្រភពផលិត និងពុំមានលេខប្រវេទ៍ត្រឹមត្រូវ ដូចនេះសមត្ថកិច្ចចម្រុះសម្រេចដកហូត ជាបណ្តោះអាសន្ន ដោយដាក់ចូលក្នុងបន្ទប់ជាន់ផ្ទាល់ដី និងជាន់ឡៅតឿ នៃទីតាំងផ្ទះលេខ១២B ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
    ចំពោះវត្ថុតាងផ្សេងទៀត ជាទំនិញដែលគ្មានលេខប្រវេទ៍ពីក្រសួងសុខាភិបាល ដូចនេះសមត្ថកិច្ចចម្រុះសម្រេចធ្វើការឃាត់ទុក និងដកហូតជាបណ្តោះអាសន្ន ដោយប្រគល់ឲ្យម្ចាស់ទីតាំងធ្វើការគ្រប់គ្រង មិនឲ្យបាត់បង់ ឬខូចទ្រង់ទ្រាយដើម ដើម្បីធ្វើការស្រាវជ្រាវ ពិនិត្យបន្តរងចាំកាសម្រេចពីស្ថាប័នតុលាការ។
    បន្ថែមពីនេះសមត្ថកិច្ចចម្រុះបានដកហូតប៉ាន់គំរូក្នុងមួយមុខ ០២ដប ឬ០២ដុំ ដើម្បីធ្វើការពិនិត្យ។
    ដោយឡែកចំពោះម្ចាស់ទីតាំង ឈ្មោះ មឿន សុខស៊ីថា ត្រូវបានអញ្ជើញទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីច្បាប់៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ