បុរសជាឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ដោយសារខឹងចិត្តព្រោះតែប្រពន្ធសាហាយស្មន់ជាមួយអ្នកដទៃ ប្ដីឈាមក្តៅសំលាប់បុរស ២នាក់ ជាបងថ្លៃនិងប្អូនថ្លៃនឹងគ្នា
ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ សេត លី បានសារភាពថាជនរងគ្រោះទាំងពីរនាក់ (បងថ្លៃនិងប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាប់ មានម្នាក់ជាសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ដោយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និង ជនរងគ្រោះកំពុងដេកជាមួយគ្នា ។
ជនរងគ្រោះទី១ ឈ្មោះ បាក់ ណាន (សាហាយជាមួយប្រពន្ធជនដៃដល់) និង ទី២ ឈ្មោះ គឹម សារឿន (បងថ្លៃ ឈ្មោះ បាក់ ណាន)។
អំពើឃាតកម្មនេះ គឺ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនៅចំណុចក្នុងក្រុមហ៊ុន ហ័ងអាន់យ៉ាឡាយចំការចេក ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។
ចម្លើយសារភាព ដោយចិត្តខឹងទ្រាំមិនបានប្រហែលម៉ោង៨យប់ ថ្ងៃកើតហេតុពេលជនរងគ្រោះ និងបងថ្លៃ កំពុងដើរឆ្លុះកង្កែប ខ្លួនបានជិះម៉ូតូទៅកាក់ពីមុខដើម្បីសួរនាំ ហើយក៏ដកកាំបិតចាក់ចំបំពង់កតែម្ដង។
ពេលនោះបងថ្លៃរបស់ជនរងគ្រោះឃើញក៏រត់គេច ប៉ុន្ដែខ្លួនក៏ស្ទុះទៅចាក់ និងអារកបន្ថែមទៀត រហូតស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាម ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួចទៅស្រុកកំណើត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនដៃដល់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រគល់បន្ដឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕