អភិបាលខេត្តសៀមរាប ចុះជំរុញអនុវត្តទេសចរណ៍សុវត្ថិភាពបន្ថែមលើសេវាកម្មដឹកជញ្ជូន រឺម៉ក ម៉ូតូកង់បី និងរថយន្ត
រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
នេះគឺជាឆន្ទះ និងគោលជំហររបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ បង្ហាញថាខេត្តសៀមរាប មានសុវត្ថិភាព និងមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩៕