គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពិតជាសោកស្តាយ ! ទៅធ្វើការនៅប្រទេសគេមិនគិតសាមគ្គីគ្នា នឹងប្រឹងរកលុយ បែរជាឈ្លោះកាប់សំលាប់គ្នាទៅវិញ !

    កូរ៉េ ៖ ស្ថានទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូងមានការ
    សោកស្តាយយ៉ាងខ្លាំង ដែលពលករខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរោងចក្រពេលកំពុងបំពេញការងារ ព្រោះតែពលករខ្មែរម្នាក់ទៀត ដែលធ្វើការជាមួយនោះបានលបសម្លាប់។
    ហេតុការណ៍ឃាតកម្មកាប់សម្លាប់គ្នារវាងពលករខ្មែរដូចគ្នានេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងរោងចក្រសិប្បកម្មមួយកន្លែងក្នុងទីក្រុងណាំយ៉ាងជូ ខេត្តខ្យង់គីដូ។ ជនរងគ្រោះមានឈ្មោះ ស៊ុ អួញ អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
    យោងតាមមនុស្សដែលស្គាល់គ្នាជាមួយជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានធ្វើការនៅប្រទេសកូរ៉េនេះពីរអាណត្តិហើយ ហើយនៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមនុស្សស្លូតបូត ចិត្តល្អ មិនសូវជាមានបញ្ហាជាមួយអ្នកដទៃនោះទេ ហើយប្រឹងប្រែងធ្វើ និងទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែផងដែរ រហូតដល់ពេលមកលេងស្រុកម្តងៗត្រូវថៅកែចេញសំបុត្រឱ្យថែមទៀតផង។
    ព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានភរិយាជាអ្នកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ ហើយទើបសម្រាលកូនបាន ៨ខែប៉ុណ្ណោះ។
    ការឈានដល់ឃាតកម្មកាប់សម្លាប់គ្នា អ្នកដែលដឹងរឿងបានអះអាងថា កើតចេញពីចងគំនុំរបស់ឃាតកមកលើជនរងគ្រោះ ដែលទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែច្រើនជាងខ្លួន ហើយធ្លាប់មានការចំអន់គ្នាលើរឿងនេះផងដែរពេលមានកម្មវិធីផឹកស៊ីជុំគ្នា។
    ព័ត៌មានក៏បានឱ្យដឹងថា ជនសង្ស័យជាឃាតកក្នុងឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចរបស់កូរ៉េខាងត្បូងឃាត់ខ្លួនបានហើយ ហើយបាននិងកំពុងសួរចម្លើយចាត់ចែងកាត់ទោសទៅតាមច្បាប់ផងដែរ។
    លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រាប់ ឱ្យដឹងថា ៖ បន្ទាប់ពីទទួលបានព័ត៌មានស្ថានទូតក៏បានចុះទៅតាមដាន និងចាត់ចែងសម្របសម្រួលបញ្ហា ហើយចេញលិខិតអនុញ្ញាតឱ្យមានការបូជាសពជនរងគ្រោះនៅថ្ងៃសុក្រ ទី១៤ ខែសីហា នេះហើយ។
    លោកឯកអគ្គរាជទូត បានឱ្យដឹងទៀតថា ធាតុរបស់ជនរងគ្រោះ នឹងត្រូវភរិយានាំត្រឡប់មកកាន់ប្រទេសកម្ពុជានៅថ្ងៃចន្ទ សប្តាហ៍ក្រោយ។ លោកឯកអគ្គរាជទូត ក៏បានឱ្យដឹងផងដែរថា ដោយសារតែករណីគ្រោះថ្នាក់នេះមិនមែនជាករណីគ្រោះថ្នាក់ការងារដូច្នេះជនរងគ្រោះមិនទទួលបានសំណងអ្វីពីថៅកែនោះទេ។ ប៉ុន្តែដោយសារមនោសញ្ចេតនាក្តីអាណិតស្រឡាញ់របស់ថៅកែនោះ ថៅកែបានចេញថវិកាសម្រាប់ធ្វើបុណ្យ និងចេញថវិកាថ្លៃធ្វើដំណើររបស់ភរិយាក្នុងការយកធាតុត្រឡប់មកស្រុកកំណើតវិញផងដែរ។
    លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា ករណីឃាតកម្មរបស់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងធ្លាប់កើតមានផងដែរនាពេលកន្លងទៅ តែនៅកន្លែងជួបជុំផឹកស៊ីផ្សេងៗ តែមិនធ្លាប់កើតមាននៅកន្លែងធ្វើការបែបនេះឡើយ។ បើតាមលោក ឡុង ឌីម៉ង់ ករណីឃាតកម្មនេះនាំឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនៅក្នុងសហគមន៍របស់កូរ៉េផងដែរ។
    ក្នុងនាមជាអ្នកតំណាងឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ លោក ឡុង ឌីម៉ង់ ក៏បានសម្តែងការសោកស្តាយជាខ្លាំងចំពោះករណីឃាតកម្មនេះ។ លោកបានថ្លែងថា ករណីឃាតកម្មនេះក៏នាំប៉ះពាល់ដល់កិត្តិយសរបស់ពលករខ្មែរ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រឹងប្រែងរក្សា ដើម្បីធានាបាននូវការងារក្នុងប្រទេសកូរ៉េខាងត្បូងជូនពលករខ្មែរនោះ។
    លោក ឡុង ឌីម៉ង់ បានថ្លែងបញ្ជាក់ដូច្នេះ «មិនគួរណាខ្មែរ និងខ្មែរគ្នាឯងសម្លាប់គ្នានៅលើទឹកដីគេមួយ ដែលរាជរដ្ឋាភិបាល បានខិតខំធ្វើគោលនយោបាយ ក្នុងការបញ្ជូនពលករមកក្រៅប្រទេសនេះ ដើម្បីមកសិក្សារៀនសូត្រក្រេបជញ្ជក់នូវចំណេះវិជ្ជា និងបទពិសោធន៍បំពាក់បំប៉នជំនាញ ដើម្បីវិលទៅស្រុកវិញប្រទេសយើង មានធនធានមនុស្សមានជំនាញ ហើយគាត់មកកសាងជីវភាពចម្រើនដល់គ្រួសារគាត់ ដល់ខ្លួនគាត់ និងសង្គមជាតិផង។ ការដែលគាត់មកធ្វើបែបនេះ មិនត្រឹមតែបំផ្លាញនូវជីវិតរបស់គេមួយ គាត់បំផ្លាញអនាគតរបស់គាត់ខ្លួនឯងដែរ ហើយគាត់ចូលរួមបំផ្លាញនូវកេត្យានុភាពជាតិ ជាតិសាសន៍យើង ដែលកន្លងមកយើងតែងផ្សព្វផ្សាយអប់រំឱ្យមានការសាមគ្គីគ្នា ចេះជួយគ្នា ចេះស្រឡាញ់គ្នា ចេះការពារគ្នា ប៉ុន្តែនេះបែរជាសម្លាប់គ្នា»។
    លោកឯកអគ្គរាជទូតក៏បានអំពាវនាវដល់ពលករខ្មែរនៅកូរ៉េខាងត្បូងផងដែរ កុំឱ្យមានការគុំកួនគ្នារហូតឈានទៅការកាប់សម្លាប់គ្នាបែបនេះ។ បើសិនជាតូចចិត្តរឿងថៅកែស្រឡាញ់អ្នកនេះជាងខ្លួនដូចករណីខាងលើ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ប្រឹងប្រែងធ្វើការ និងកសាងជីវភាពឱ្យកាន់តែប្រសើរ ដោយមិនគួរជ្រើសយកវិធីកាប់សម្លាប់គ្នាបំផ្លាញជីវិតគេ បំផ្លាញអនាគតខ្លួនឯង និងបំផ្លាញកិត្តិយសរបស់ជាតិខ្មែរនោះទេ។
    លោក ឌីម៉ង់ បានអំពាវនាវដូច្នេះ «សូមបងប្អូនទាំងអស់មេត្តាកុំយកតម្រាប់តាម។ ផ្ទុយទៅវិញឃើញករណីនេះកើតហើយ ត្រូវតែបន្ថែមនូវទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ស្នេហាជាតិសាសន៍ខ្មែរដូចគ្នាទៅវិញទៅមក និងការពារគ្នាទៅវិញទៅមកឱ្យរឹតតែរឹងមាំទៅមុខទៀត។ សូមឱ្យខិតខំ បើមានការឈឺចាប់ ការមិនសប្បាយចិត្តនៅកន្លែងធ្វើការ ត្រូវខិតខំយកការតូចចិត្តតូចថ្លើមហ្នឹងឱ្យទៅជាការខិតខំប្រឹងប្រែង ធ្វើខ្លួនឱ្យទៅជាមនុស្សល្អ កសាងសមត្ថភាពខ្លួនឯងឱ្យកាន់តែល្អ ពង្រឹងជីវភាព អភិវឌ្ឍន៍ជីវភាពខ្លួនឯងឱ្យកាន់តែល្អ ឱ្យឈ្នះអ្នកដែលខ្លួនបានច្រណែនហ្នឹងទៅ។ នេះជាភាពជោគជ័យខ្លួន មិនធ្វើឱ្យខូចកេត្យានុភាពជាតិ បំផ្លាញជីវិតគេ និងបំផ្លាញខ្លួនឯង»៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ