គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ ព្រមទាំងចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះចំនួន ៩នាក់ ក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច​

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ ព្រមទាំងចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះចំនួន ៩នាក់ ក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច​ ស្ទូចផ្ទាំងបេតុង​ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    ក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច​ ហេីយធ្លាក់ផ្ទាំងបេតុង​សង្កត់លេីមនុស្ស​ បណ្តាលឱ្យ​មានអ្នកស្លាប់​ ៥នាក់​  និងរងរបួសធ្ងន់-ស្រាល ៤នាក់​ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី​ ១២​ ខែសីហា​ ឆ្នាំ២០២០កន្លងទៅនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងចូលបុណ្យសពជនរងគ្រោះដែលបានធ្វើបុណ្យនៅស្រុកកំណើត និងចុះសួរសុខទុក្ខ នាំយកអំណោយផ្តល់ជូនអ្នករងរបួសដែលកំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ និងនៅគេហដ្ឋានផងដែរ។
    ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជួបសួរសុខទុក្ខជាមួយក្រុមគ្រួសារអ្នករងរបួសធ្ងន់​ ១នាក់​ ដែលបានដឹកបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ​ និងផ្តល់អំណោយមនុស្សធម៌​ កាលពីថ្ងៃសុក្រ​ ទី​ ១៤​ ខែសីហា​ ឆ្នាំ២០២០។
    ចំណែកឯ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសៅរ៍​ ទី ១៥​ ខែសីហា​ ឆ្នាំ​២០២០នេះ​ បានអញ្ជេីញចូលរួមបុណ្យសពជនរងគ្រោះចំនួន ៤នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចុះសួរសុខទុក្ខ អ្នករងរបួសធ្ងន់ ១នាក់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន (មន្ទីរពេទ្យខេត្តបន្ទាយមានជ័យ),​ អ្នករងរបួសស្រាល ១នាក់​ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត​ និងអ្នករងរបួសស្រាល ១នាក់ទៀត​ សម្រាកព្យាបាលនៅគេហដ្ឋាន​។
    រីឯ លោកវេជ្ជ. អ៊ុយ សំអុន នាយករងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជេីញចូលរួមបុណ្យសពជនរងគ្រោះ ១នាក់ (កំពុងមានផ្ទៃពោះ ៨ខែ) នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម​ កាលពីថ្ងៃសុក្រ​ ទី​ ១៤​ ខែសីហា​ ឆ្នាំ​២០២០​ ម្សិលម៉ិញនេះ។
    ក្នុងឱកាសនោះ គណៈប្រតិភូទាំងអស់ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុខាងលើដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។ ទន្ទឹមនឹងនេះ គណៈប្រតិភូ បានផ្តាំផ្ញើដល់អ្នករងរបួសទាំងអស់ សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ថែទាំសុខភាពឱ្យបានល្អ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង ៥រូប ដោយគ្រួសារសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល។ ឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ ២នាក់ ក្នុងម្នាក់ៗ ថវិកា ៥លានរៀល និងឃីតអ្នកជំងឺ ១ឃីត។ ឧបត្ថម្ភដល់អ្នករងរបួសស្រាល ២នាក់ ក្នុងម្នាក់ៗ ថវិកា ២លានរៀល និងឃីតអ្នកជំងឺ ១ឃីត៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ