គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយជូនវីរ:នារីដោះមីន គង់ សារឿន នៅខេត្តស្វាយរៀង ដែលជួបបញ្ហាលំបាកក្នុងជីវភាព

    ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន ដឹកនាំក្រុមការងារ ចុះជួបសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ជូនវីរនារីអង្គភាពដោះមីន ខេត្តស្វាយរៀងឈ្មោះ គង់ សារឿន អាយុ៦២ឆ្នាំ រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
    អ្នកស្រី គង់ សារឿន មានជំងឺស្ពឹកមួយចំហៀងខ្លួន ចំណែកលោក ភោគ សំអុល អាយុ៧០ឆ្នាំ ដែលជាស្វាមី មានជំងឺលើសឈាម ទឹកនោមផ្អែម បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាបជាមួយគ្នា។
    លោក ស៊ុយ ជីហ៊ាង ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបោស សម្អាតមីននាពេលកន្លងមក ហើយលោក ស៊ុយ ជីហ៊ាង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ នឹករលឹក និងសេចក្តីអាណិតអាសូពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាជ្ញាធរមីន ទាំងអស់ ដល់លោកស្រី គង់ សារឿន និងក្រុមគ្រួសារ ព្រមទាំងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ជូនលោកស្រីដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
    លោក ស៊ុយ ជីហ៊ាង ក៏បញ្ជាក់ថា អាជ្ញាធរមីន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន មិនដែលភ្លេចពីវីរភាពរបស់ប្រតិបត្តិករដោះមីនណាម្នាក់ចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
    លោកស្រី គង់ សារឿន បានលើកដៃប្រណមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់លោកស្រី និងក្រុមគ្រួសារបានទាន់ពេលវេលា ដល់មន្ទីរពេទ្យ ហើយលោកស្រីសូមបួងសួងដល់វត្ថុស័ក្តសិទ្ធគ្រប់ទឹសទីក្នុងលោកតាមបីបាច់ថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ ប្រាជ្ញាវាងវៃ អាយុយឺនយួរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយរីកចម្រើនថែមទៀត។
    លោកស្រី រៀបរាប់ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានស្ម័គ្រចិត្តចូលបម្រើការងារក្នុងអង្គភាពដោះមីនខេត្តស្វាយរៀង ហើយបានដោះមីនគ្រប់ប្រភេទ ដោះចម្រូង និងប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសម័យសង្គ្រាម ជារៀងរាល់ថ្ងៃ គ្មានថ្ងៃសម្រាកទេ គឺដោះមីនរយៈពេល១៣ឆ្នាំ រហូតដល់ឆ្នាំ១៩៩២។
    គួរបញ្ជាក់ថា នៅឆ្នាំ២០០៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង់ផ្ទះឱ្យ១ខ្នង តាមរយៈលោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ផងដែរ៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ