ប្ដីប្រពន្ធ២នាក់ត្រូវជនញៀនថ្នាំម្នាក់វាយបំបែកក្បាល ដោយសារតែរឿងការពារទូ ATM ធនាគារ
ព្រៃវែង៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង មានករណីប្ដីប្រពន្ធរងគ្រោះ ២នាក់ ត្រូវជនញៀនថ្នាំម្នាក់ទៀតវាយសំពងយ៉ាងដំណំ ព្រោះតែឃើញជនញៀនថ្នាំនោះកំពុងវាយកម្ទេចទូ ATM ធនាគារប្រៃសណីយ៍៍កម្ពុជា ហើយក៏នាំគ្នាទៅជួយឃាត់ដើម្បីកុំឱ្យមានការខូចខាតទូ តែបែរជាត្រូវជនបាត់សតិរូបនោះវាយមកលើរូបតែម្ដង បណ្ដាលឱ្យរងរបួសធ្ងន់ទាំងប្ដីប្រពន្ធ។
ជនរងគ្រោះជាប្តីមានឈ្មោះ ជឹម ឡេង អាយុ៥៣ឆ្នាំ រងរបួសបែកធំៗលើចិញ្ចើមពីរកន្លែង និងស្រ្តីជាប្រពន្ធមានឈ្មោះ ឡេ ថាន់ទៀង អាយុ៥០ឆ្នាំ រងរបួសរយាស់ត្រង់ថ្ងាសមួយកន្លែងយ៉ាងធំ និងបែកក្បាលផ្នែកខាងក្រោយមួយកន្លែងទៀត ហើយថែមទាំងជាំភ្នែកទាំងសងខាង មើលទៅរងសភាពធ្ងន់មែនទែន។
ក្រោយកើតហេតុការណ៍ជនរងគ្រោះទាំងប្ដីប្រពន្ធត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញទាំងយប់។
ចំណែកជនបង្កនោះមានឈ្មោះ ខៀវ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ដែលត្រូវបានសមត្ថកិច្ចអះអាងថាជាមនុស្សញៀនថ្នាំ ហើយនាពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជននោះភ្លាមៗផងដែល។
មុនពេលកើតហេតុនោះ ជនបង្កដែលជាមនុស្សបែកថ្នាំ បានដើរស្រែកឡូឡាវង្វេងវង្វាន់តែម្នាក់ឯងពេញផ្លូវ ហើយបន្ទាប់មកក៏ស្រាប់តែកាន់ឈើជ្រុងចូលទៅវាយកម្ទេចរានព្រះភូមិ នៅមុខធនាគារប្រៃសណីយ៍កម្ពុជា ដែលនៅជាប់ផ្លូវជាតិលេខ១ និងរកវាយសន្តិសុខនៅយាមឱ្យធនាគារទៀត។ មិនតែប៉ុណ្ណោះ ជនស្រវឹងថ្នាំញៀននោះក៏ចេញមករកវាយទូ ATM ដែលនៅខាងក្រៅទៀត។
ឃើញដូច្នោះ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធក៏បានស្រែកហាមឃាត់ជនបែកថ្នាំនោះ ធ្វើឱ្យជននោះខឹង ក៏ស្ទុះមកវាយសន្ធាប់លើជនរងគ្រោះ បណ្តាលឱ្យរងរបួសបែបនេះតែម្តង។
ក្រោយឃើញសកម្មភាពបែបនេះ សន្តិសុខដែលយាមនៅខាងក្នុងធនាគារនោះ បានរាយការណ៍មកនគរបាលចុះទៅអន្តរាគម និងចាប់ខ្លួនជនបង្កបានភ្លាមៗ ខណៈបច្ចុប្បន្នកំពុងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕