គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកានិង គ្រឿងឧបភោគបរិភោគ ដល់ជនរងគ្រោះដែលពិការដៃទាំងសងខាង ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង

    ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខជាមួយលោក អ៊ុង ឃៀន អាយុ ៤១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់យុវជន វ៉ន ខាវ អាយុ ១៩ឆ្នាំ ដែលបានទទួលរងគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ ក្នុងពេលបំពេញការងារជាកម្មករសំណង់នៅស្រុកស្អាង ខេត្តកណ្តាល។
    ដោយសារស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេច កាត់ដៃទាំងសងខាងត្រឹមកំភួនដៃដើម្បីសង្គ្រោះជីវិតរបស់អ្នករងគ្រោះ​ដែលបច្ចុប្បន្ននេះកំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យព្រះកុសុមៈ។
    យុវជន វ៉ន ខាវ គឺជាកូនច្បង និងជាអ្នកបង្គោលនៅក្នុងគ្រួសារ ដែលមានស្រុកកំណើតនៅភូមិប្រស្នាធំ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ហេីយដែលបានខិត​ខំ​តស៊ូដើម្បីចិញ្ចឹមជីវិត និងជីវភាពគ្រួសារ ខណៈដែលមានប្អូនៗក្នុងបន្ទុកចំនួន៣នាក់ ចំណែកឯឪពុកជាកសិករពិការដៃម្ខាង និងម្តាយទើបសម្រាលកូនខ្ចីបាន១ខែ។
    ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងលើកទឹក​ចិត្តដល់អ្នករងគ្រោះ ត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងខិតខំតស៊ូ ប្រឹងប្រែងដើម្បីជីវិតរស់នៅបន្តទៅទៀត។
    ទន្ទឹមនឹងនេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន និងបង្ការខ្លួនពីចរន្តអគ្គិសនី ដោយត្រូវសិក្សារៀនសូត្រឱ្យមានជំនាញច្បាស់លាស់ជាមុនសិន និងត្រូវមានសម្ភារគ្រប់គ្រាន់សម្រាប់ការពារខ្លួនក្នុងពេលបំពេញការងារដែលពាក់ព័ន្ធនឹងចរន្តអគ្គិសនីនេះ។
    ជាមួយគ្នានេះ លោក អ៊ុង ឃៀង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ដែលតែងតែ​គិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងអស់ដោយគ្មានការរើសអើងអ្វីឡើយ ។
    សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដើម្បីជួយសម្រាលដល់ជីវភាពរួមមាន៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ២ឃីត និងថវិកា ១០លានរៀល៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ