ឯកឧត្តម សួង ហេង និងឯកឧត្ដម សោម ពិសិដ្ឋ អញ្ជើញផ្តល់សម្ភារសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ៤គ្រួសារ និងប្រគេនបច្ច័យព្រះសង្ឃចំនួន៨វត្ត ក្នុងស្រុកដំណាក់ចង្អើរ
ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកសម្ភារសាងសង់ផ្ទះផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលបានរងគ្រោះខ្យល់ដោយសារខ្យល់កន្រ្ទាក់ នៅក្នុងស្រុកដំណាក់ចង្អើរកាលពីពេលកន្លងមក។
នៅក្នុងឱកាសនោះ ឯកឧត្តម សួង ហេង បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូននៅគ្រប់ទិសទី ដោយបានបង្កើតក្រុមការងាររាជរដ្ឋភិបាល ដើម្បីចុះគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ក្នុងគោលបំណងគាំទ្រ និងសម្រួលការលំបាករបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាពាំនាំនូវកង្វល់ បញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋ បញ្ហាអាទិភាពនានាត្រូវដោះស្រាយបន្ទាន់ ជូនដល់រាជរដ្ឋាភិបាល។
ឯកឧត្តមបន្ថែមទៀតថា តាមរយៈនេះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ បានចុះសហការជាមួយរដ្ឋបាលខេត្តកែប អាជ្ញាធរស្រុក និងជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ហើយជូយដោះស្រាយបាននូវបញ្ហាជាច្រើន និងបានកសាងនូវសមិទ្ធផលថ្មីៗថ្មីជាច្រើន។
ឯកត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លើកឡើងថា កន្លងមកអាជ្ញាធរខេត្ត ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប តែងសហការគ្នាយ៉ាងខ្ជាប់ខ្ជួនក្នុងការចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីបានដឹងពីសុខទុក្ខ ការលំបាក កង្វល់ និងសំណូមពរនានា របស់បងប្អូននៅមូលដ្ឋាន សំដៅជួយដោះស្រាយអោយបានទាន់ពេលវេលា។ ឯកឧត្តមបន្ថែមថា សម្រាប់បងប្អូនទាំង៤គ្រួសារដែលបានរងគ្រោះដោយបាតុភូតខ្យល់កន្ទ្រាក់កាលពេលកន្លងមក ទើបអាជ្ញាធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បាននាំយកនូវសម្ភារៈសម្រាប់សាងសងផ្ទះឡើងវិញ និងផ្តល់ជូននាពេលនេះ ដើម្បីសម្រួសការលំបាកមួយចំនួនធំរបស់បងប្អូន។
សម្ភារៈដែលនាំមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បាវ, សម្ភារ:សម្រាប់សង់ផ្ទះ ម្នាក់១ខ្នង, ថវិកា១០ម៉ឺនរៀល និងថ្លៃជាងសាងសង់ផ្ទះទាំងបួនខ្នងសរុប ១២,៩០៥,០០០៛។
បន្ទាប់មកឯកឧត្តមទាំងពីររូប រួមទាំងក្រុមការងារ បាននាំយកនូវបច្ច័យប្រគេនព្រះសង្ឃទាំង៨វត្តទូទាំងស្រុកដំណាក់ចង្អើរ សម្រាប់ពិធីកាន់បិណ្ឌខាងមុខ ដោយក្នុងមួយវត្ត ១លានរៀល ប្រគេនប្រចៅអធិការ៨អង្គ មួយអង្គ ១០ម៉ឺនរៀល និងជូនដូនជីតាជី និងយុវជន ស.យ.ស.ស អស់១លានរៀល។ ក្រៅពីនេះក៏បានចែកម៉ាស់ជូនដល់រដ្ឋបាលស្រុក ឃុំ និងកងកំលាំង ចំនួន២.៥០០ម៉ាស់ផងែរ៕
ប្រភព៖ រដ្ឋបាលខេត្តកែប