គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជនជាតិចិនដែលត្រូគេចាប់ជំរិតម្នាក់បានខំព្យាយាមរើបម្រះដោយដណ្តើមបានកាំភ្លើងខ្លី១ដើមពីក្រុមជនសង្ស័យ ហើយរត់កាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលខណ្

    ភ្នំពេញ ៖ កាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ជនជាតិចិនដែលត្រូគេចាប់ជំរិតម្នាក់បានខំព្យាយាមរើបម្រះដោយដណ្តើមបានកាំភ្លើងខ្លី១ដើមពីក្រុមជនសង្ស័យ ហើយរត់កាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនយកមកសួរនាំ  នៅតាមបណ្តាយផ្លូវលេខ២០០ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    កាំភ្លើងខ្លីដែលជនជាតិចិនកាន់ជាប់នឹងដៃនោះមិនស្គាល់ម៉ាកទេ ដោយភ្លាមនោះកម្លាំងបាននាំខ្លួនជនជាតិចិនខាងលើនេះមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។
    សាកសួរបំភ្លឺរួចមកជនជាតិចិនបានប្រាប់ថា រូបគាត់ត្រូវបានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ចាប់ជំរិតគាត់ដោយបានទាមទារប្រាក់ជាថ្នូរក្នុងការដោះលែងចំនួន២៥០,០០០ដុល្លារអាមេរិក នៅចំណុចជាន់ទី៩ បន្ទប់គ្មានលេខ ជាប់ជណ្តើរយន្ត ក្នុងសណ្ឋាគារវិន សិននេស សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកកាំភ្លើងមួយដើមនេះគឺគាត់បានដណ្តើមយកពីពួកវាទេ។
    ដោយបានពិនិត្យសភាពការណ៍រួចមកកម្លាំងបានពន្លាតដែនដីបន្តទៅសហការជាមួយកម្លាំងនៃអធិការដ្ឋានខណ្ឌសែនសុខ ចុះទៅទីតាំង  សណ្ឋាគារខាងលើនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២២និង០០នាទី។ ជាក់ស្តែងជនសង្ស័យមួយក្រុមជាជនជាតិចិនបានដឹងខ្លួនទាន់ក៏គេចចេញទៅអស់នៅវេលាម៉ោង២០និង៥០នាទីមុនសមត្ថកិច្ចចុះមកដល់ (មើលតាមរយៈកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារ) និងបានបន្សល់ទុកនូវរថយន្តសម្រាប់ធ្វើសកម្មភាពមួយគ្រឿងម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-1350។
    បុរសជនជាតិចិន ដែលត្រូវបានឃាត់ខ្លួនក្នុងសកម្មភាពរត់កាន់កាំភ្លើងខ្លីនោះតាមស្លាកស្នាមដែលដោះអាវពិនិត្យជាក់ស្តែងឃើញថាបុរសជនជាតិចិននោះត្រូវបានគេវាយធ្វើទារុណកម្មដោយមានស្លាកស្នាមពេញខ្លួនប្រាណនិងក្បាលផងដែរ។
    ជនរងគ្រោះនិង វត្ថុតាងកាំភ្លើងខ្លីមិនស្គាល់ម៉ាក (គ្រាប់ចំនួន៤គ្រាប់) និងរថយន្តម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-1350 កម្លាំងខណ្ឌដូនពេញបានប្រគល់ឱ្យសមត្ថកិច្ចខណ្ឌសែនសុខដើម្បីចាត់ការស្រាវជ្រាវបន្តទៀត៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ