ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំប្រតិភូអន្តរក្រសួងចុះពិភាក្សាការងារនៅមជ្ឈមណ្ឌលកងពលតូចអន្តរគមន៍លេខ៣១ ខេត្តកំពត។
លោកឧត្តមសេនីយ៍ត្រី គឹម កុសលមេបញ្ជាការរង និងប្រធានមជ្ឈមណ្ឌលបានថ្លែងស្វាគមន៍និងរាយការណ៍ឱ្យដឹងថាមជ្ឈមណ្ឌលបានកសាងលើទំហំផ្ទៃដីសរុប ២២៣៦០ ម២ ចាប់ទទួលជនរងគ្រោះ ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ បានចំនួនសរុប ៩៣៨នាក់ ស្រី២៣នាក់ ។បានធ្វើសមាហរណកម្មទៅរស់នៅក្នុងសង្គមគ្រួសារវិញចំនួន ៥០៦នាក់ ស្រី ១៦នាក់ និងជនរងគ្រោះ កំពុងគ្រប់គ្រងសរុបចំនួន៤៣២នាក់ ស្រី ចំនួន០៧នាក់។
ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍សាទរនូវលទ្ធផលដែលគណ:គ្រប់គ្រងនិងមន្រ្តីរួមគ្នាផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាដល់ជនរងគ្រោះមានប្រសិទ្ធភាពនិងការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវ:។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានស្នេីសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយនូវរាល់សំណូមពរបំពេញតម្រូវការរបស់មជ្ឈមណ្ឌលសំដៅពង្រឹងប្រសិទ្ធភាពការផ្តល់សេវា និងសុខដុមរមនាដល់ការសម្រាកដេីម្បីទទួលសេវាពីក្មួយៗជាជនរងគ្រោះដោយសារធាតុញៀនញៀន ។
ក្នុងឱកាសសំណេះសំណាល ជាមួយជនរងគ្រោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានណែនាំដល់ក្មួយៗជាជនរងគ្រោះទាំងអស់បន្តខិតខំអប់រំខ្លួនដេីម្បីក្លាយជាពលរដ្ឋល្អឆាប់បានត្រឡប់ទៅរស់នៅនិងក្លាយជាធនធានមនុស្សមានប្រយោជន៍សម្រាប់ក្រុមគ្រួសារ និងសហគមន៍ ជួយអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ឱ្យមានការរីកចម្រេីន។