បន្ទាប់ពីបែកធ្លាយរឿងត្រីឆ្តោរស៊ីកូនឯង ពេលនេះសម្តេចក្រឡាហោម បានសម្រេចផ្អាកការងារ លោក អ៊ុក កុសល ជាស្នងការនគរបាលខេត្តកំពង់ធំជាបណ្តោះអាសន្ន
ជាមួយគ្នានេះ លោក អុឹម សុគឿន ស្នងការរងខេត្តទទួលបន្ទុកផែនការងារធនធានមនុស្ស ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃវិញដែរ។
លោក អុិត គឹមស្រ៊ន ស្នងការរងម្នាក់ទៀត ត្រូវបានប្រគល់ភារកិច្ចជាស្នងការស្តីទីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយលោកត្រូវទទួលបន្ទុកដឹកនាំការងាររួមរហូតដល់មានការសម្រេចសារជាថ្មី៕