មន្ត្រីយោធាពីរនាក់បានស្លាប់ ព្រោះទឹកកួចឡាន ពេលបើកកាត់ផ្លូវកំពុងលិចទឹក
ព្រះវិហារ ៖ ហេតុការណ៍មួយបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិចំបក់សែនជយ័ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ដោយមន្ត្រីយោធា ២នាក់ បម្រើការនៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ បានស្លាប់បាត់បង់ជីវិត និងសាច់ញាតិ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះ ក្នុងហេតុការណ៍ទឹកកួចរថយន្តពេលបើកឆ្លងផ្លូវលិចទឹក និងហូរខ្លាំង។
មុនពេលកើតហេតុជនរងគ្រោះ និងសាច់ញាតិសរុប ៥នាក់ បានបើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ខ្មៅ ទៅមើលចំការ លុះត្រឡប់មកវិញ កំណាត់ផ្លូវមួយកន្លែងលិចទឹក ហើយហូរខ្លាំង ដោយគិតថាមិនអីនោះ ពួកគេបានបើករថយន្តឆ្លងកាត់ លុះពេលឆ្លងកាត់ផ្លូវនោះ ទឹកហូរបុកបណ្តាលឱ្យរលត់ម៉ាសុីន និងកួចរថយន្តធ្លាក់ផ្លូវ ធ្វើឱ្យអ្នកបើកបររថយន្ត និងអ្នកអង្គុយខាងមុខស្លាប់។
ដោយឡែកអ្នកអង្គុយខាងក្រោយ ៣នាក់ ត្រូវបានជួយសង្រ្គោះដោយសារការវាយបំបែកកញ្ចក់រថយន្តបាន។
ជនរងគ្រោះដែលស្លាប់នេះរួមមាន៖
ទី១ ឈ្មោះ ឡេង ចាន់ភារ៉ា អាយុ២៨ឆ្នាំ មុខរបរយោធា បម្រើការនៅកងពលធំអន្តរគមន៍លេខ៣
ទី២ ឈ្មោះ សំ សុង ជាយោធាចូលនិវត្តន៍អាយុ ៥៤ឆ្នាំ
អ្នករួចជីវិតរួមមាន៖ ទី១ ឈ្មោះ តា ខ្មៅ អាយុ៥៨ឆ្នាំ, ទី២ ឈ្មោះ ឃន ឃិ អាយុ២៧ឆ្នាំ និងទី៣ ឈ្មោះ សុង ម៉េត អាយុ១០ឆ្នាំ៕