គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអគារនេះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឱ្យបានសមស្រប ជៀសវាងបាននូវហានិភ័យផ្សេងៗ

    ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃខណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារនេះ  ប្រមាណជិត១០០នាក់។
    គួររំលឹកថា៖កាលពីថ្ងៃទី៥ ខែកក្ដដាកន្លងទៅ មានករណីបំណែកអគារចាស់ខាងលើបានធ្លាក់លើរថយន្តអ្នកដំណើរម្ដងរួចហើយដែលជាការព្រួយបារម្ភ។
    ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេសBS នៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស កែងនិងមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧មករា គឺជាអគារចាស់ទ្រុឌទ្រោម មានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយក្សថាហេតុ។
    ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជៀសអោយបាននូវហានិភ័យផ្សេងៗ ដែលនឹងកើតចេញពីអគារចាស់នេះ។
    ការកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របដែលបងប្អូនប្រជាពលរដ្ឋចង់បាន ។ អាជ្ញាធររាជធានីភ្នំពេញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀតគឺ ដើម្បីរក្សាការពារនូវអាយុជីវិតរបស់បងប្អូន ដោយបងប្អូនប្រជាពលរដ្ឋមិនអាចរស់នៅអគារនេះបានទៀតទេ។
    លោកអភិបាលរាជធានីភ្នំពេញក៏បានបន្តលើកឡើងផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាល របស់បងប្អូនប្រជាពលរដ្ឋ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបើបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ  រដ្ឋាភិបាលរាជធានីភ្នំពេញ នឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នា ដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។
    លោកអភិបាលបន្តទៀតថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់បែបសព្វថ្ងៃនេះទេ។
    ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ៤ទៅ ៥នាក់ ក៏បានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែន និងសូមឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដោយដោះស្រាយ របៀបដូចការដោះស្រាយ នៅអគារនៅប៊ូឌីង ប្រជាពលរដ្ឋរីករាយជាមួយនឹងការដោះស្រាយទិញលក់ក្នុងតំលៃទីផ្សរសេរី ។
    គួរបញ្ជាក់ផងដែរថា អគារនៅទល់មុខអតីតអាគារពាណិជ្ជកម្មប៊ីអេសBSនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅចំនួន ៦៥គ្រួសារ ស្មើនឹង ១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹង ជម្រាបដល់បងប្អូនប្រជាពលរដ្ឋ អំពីស្ថានភាព អាគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្រប ដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយនិងជៀស វាងបាននូវហានិភ័យដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ