គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល លើកទឹកចិត្តនគរបាល ត្រូវធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត តាមរយៈបំពេញការងារត្រឹមត្រូវ និងសហការជាមួយអ្នកព័ត៌មានឲ្យបានល្អ

    កណ្ដាល ៖ ស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រាប់ទៅលោកមេប៉ុស្តិ៍ទាំងអស់នៅស្រុកកណ្ដាលស្ទឹង និងលោកអធិការ ត្រូវធ្វើការឱ្យបានម៉ត់ចត់ល្អលើទំនួលខុសត្រូវតាមជំនាញ ភារកិច្ចរបស់ខ្លួន ដោយកុំប្រចាំគ្នា រួមគ្នាគិត រួមគ្នាធ្វើ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ សំដៅរួមលើក្ដីសុខរបស់ប្រជាពលរដ្ឋ និងសហការជាមួយអ្នកសារព័ត៌មានឱ្យបានល្អ ហើយពិសេសមេប៉ុស្តិ៍ទាំង១៨ នៃស្រុកកណ្ដាលស្ទឹង ត្រូវខិតខំធ្វើការឱ្យបានល្អប្រារ ចៀសវាងពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ត។
    លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយប្រកាសលេខ៣៣៥៦ប្រ.ក ស្ដីពីការផ្ទេរភារកិច្ចតែងតាំងមុខដំណែងថ្នាក់អធិការ អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០នេះ។
    លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ស្នើរដល់នគរបាលមូលដ្ឋានទាំងអស់ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូរមិនអាចខ្វះបាន កុំទុកសារ័ត៌មានជាសត្រូវ ខណៈត្រូវសហការជាមួយសារព័ត៌មាន នូវកិច្ចការពិតមួយចំនួន ដែលអ្នកសារព័ត៌មានបឆនផ្ដល់ជូន ហើយចុះទៅសិក្សាស្រាវជ្រាវរកការពិត និងដោះស្រាយជូនពលរដ្ឋ ឱ្យបានទាន់សភាពការណ៍ និងកុំខឹងអ្នកសារព័ត៌មាន នូវការចុះផ្សាយពីករណីខ្វះចន្លោះរបស់ខ្លួន តែត្រូវទទួលយកការពិត ហើយចុះដៃធ្វើឱ្យបានល្អ សំដៅលើការងារឱ្យមានប្រសិទ្ធភាពជូនសមង្គមជាតិ។
    លោកបន្ថែមទៀតថា ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាសហការគ្នាល្អលើការបំរើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត ហើយយកចិត្តទុកដាក់លើការចេញសៀវភៅគ្រួសារជាដើម ឱ្យបានម៉ត់ចត់ ដោយហាមដាច់ខាតធ្វើឱ្យជនបរទេស ដែលនេះជាទំនួលខុសត្រូវខ្ពស់មិនត្រូវធ្វេសប្រហែសជាដាច់ខាត ព្រោះនេះពាក់ព័ន្ធនឹងផ្លូវច្បាប់។
    លោកស្នងការក្រើនរំលឹកថា ពលរដ្ឋមកសុំការអន្តរាគមន៍ គឺត្រូវតែមានវត្តមាននគរបាលប្រចាំការ និងត្រូវទទួលពួកគាត់២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងការឆ្លើយតបដោយវិជ្ជាជីវៈ មិនត្រូវធ្វើឱ្យពលរដ្ឋមានការអាក់អន់ស្រពន់ចិត្តឡើយ។ ពិសេសត្រូវឆ្លើយតបផងដែរ ចំពោះពលរដ្ឋផ្ញើរសារមកកាន់ page ស្នងការដ្ឋានដើម្បីឆ្លើយតបភ្លាមៗពលរដ្ឋ ពិសេសគឺពេលទទួលបានសារពីពលរដ្ឋនៅតាមមូលដ្ឋានណា មូលដ្ឋាននោះត្រូវចាត់កម្លាំងចុះទៅស្រាវជ្រាវភ្លាមៗទាន់ពេល ដើម្បីដោះស្រាយទាន់សភាពការណ៍៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ