លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកងកម្លាំងអនុវត្តជាក់ស្ដែង បច្ចេកទេសប្រេីប្រាស់អាវុធ AK47 និងការបាញ់គ្រាប់ពិត
សូមបញ្ជក់ថា៖ការហ្វឹកហាត់សម្រាប់ការបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អាវុធ AK47 មានរយ:ពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយទទួលបានការបង្វឹកពីសំណាក់គ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយគ្រូយោធភូមិភាគ២ និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ជាលទ្ធផលការបាញ់ចូលគោលដៅផ្ទាំងសុីនចម្ងាយ១០០ម៉ែត្រ
-និទ្ទេសល្អ ចំនួន០៩នាក់
-ល្អបង្គួរ ចំនួន៣១នាក់
-មធ្យម ចំនួន៩៣នាក់
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភថវិកាជូនដល់៖
១-សាលាយោធភូមិភាគ២ ថវិកា ចំនួន២,០០០,០០០រៀល
២-គ្រូបង្គោល របស់សាលាយោធភូមិភាគ២ ដែលមកបំប៉នជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០៥នាក់ ថវិកា សរុប១,២០០,០០០រៀល
៣-គ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០៥នាក់ ថវិកាសរុបចំនួន១,២០០,០០០រៀល
៤-គ្រូនៅទីលានបាញ់គ្រាប់ពិត ៣៥នាក់ សរុបជាថវិកា ចំនួន៣,៥០០,០០០រៀល
៥-អាហារពីរពេល សម្រាប់កងកម្លាំង និងគ្រូចំនួន ២២០នាក់ សរុបជាថវិកា ២,៩០០,០០០រៀល
ថវិកាដែលបានឧបត្ថម្ភ និងចំណាយសរុប ចំនួន ១០,៨០០,០០០រៀល ៕