ទៅលក់លៀសហានៅឯមុខរោងចក្រ ពេលត្រឡប់មកដល់ផ្ទះវិញ ផ្អើលឆោលឡោរកម៉ូតូ
តាមសម្តីបុរសដែលជាជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុ រូបគាត់បានចេញទៅលក់លៀសហានៅឯមុខរោងចក្រ លុះត្រឡប់មកដល់ផ្ទះវិញស្រាប់តែមិនឃើញម៉ូតូ ភ្លាមនោះជនរងគ្រោះក៏បានផ្អើលឆោឡោរកម៉ូតូ រួចរត់ទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ៣ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីស្វែងរកមុខសញ្ញា ជនសង្ស័យដើម្បីតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕