គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម ឧត្តមសេនីយ៍ឯក​ អុឹង​ សំអុល​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ ក្នុងការពង្រឹង សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ


    ភ្នំពេញ ៖ ថ្ងៃពុធ ៦ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អុឹង​ សំអុល​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ ដោយមានការចូលរួមពីលោក​អនុប្រធាននាយកដ្ឋាន​ លោកស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ។ ក្នុងពិធីនេះដែរលោកស្នងការរងទទួលផែនសេនាធិការបានឡេីងអានរបាយការណ៍​ និងរាយការណ៍ជូនគណ:អធិបតី ហេីយក៏មានការចូលរួមមតិយោបល់ពីលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ និងលោកស្នងការរងទទួលផែនការងារធនធានមនុស្សផងដែរ​ ជាមួយគ្នានោះដែរក៏មានការផ្តល់ឲ្យមានការចូលរួមជាសំណួររបស់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូល​ផងដែរ ។ 
    ក្នុងឱកាសនោះដែរឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ បានអញ្ជេីញចូលរួមមានមតិណែនាំល្អៗ ជាច្រេីនដល់អង្គពិធីទាំងមូលផងដែរ ឯកឧត្តម​ ប្រធាននាយកដ្ឋានក៏បានណែនាំដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសត្រូវតែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ​ ជាពិសេសគឺការរៀបចំទុកដាក់ឯកសារឲ្យបានល្អ​ ។
    ជាកិច្ចបញ្ចប់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វេីការកោតសរសេីរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំធ្វេីការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អក្នុងរយ:ពេលកន្លងមក​ ក្នុងនាមជាសមត្ថកិច្ចត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ​ និងកាត់សក់ខ្លីជានិច្ច​ ជាពិសេសត្រូវធ្វេីយ៉ាងណាធ្វេីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត​ ដូចជាការផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ​ បង្ហាញអាកប្បកិរិយា​ និងសម្តីឲ្យបានសមរម្យ​ មន្ត្រីប្រចាំការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ជាពិសេសធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ​ ៕
    ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ (កែសម្រួលដោយ បាយយ័ន មុខគុជ)


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ