គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ អញ្ជេីញដឹកនាំកិច្ចប្រជុំ និង ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់កងកម្លាំងតាមគោលដៅ

    ភ្នំពេញ ៖ ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ផ្សព្វផ្សាយដល់លោក​ លោកស្រីស្នងការរង​ទាំងអស់ ត្រូវចុះដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ដេីម្បីផ្តល់ជូនជាទឹកបរិសុទ្ធ​ ភេសជ្ជ:​ និងថវិកាមួយចំនួន​ផ្តល់ជូនកងកម្លាំងតាមគ្រប់គោលដៅ​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលជាការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ជាពិសេសលោក​ លោកស្រីស្នងការរង​ ទាំងអស់​ ត្រូវនាំយកមតិណែនាំរបស់ឯកឧត្តមស្នងការ​ ដល់មន្ត្រីប្រចាំការតាមគ្រប់គោលដៅទាំងអស់ត្រូវជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ​ ប្រជាពលរដ្ឋ​ និងភ្ញៀវជាតិ​ អន្តរជាតិ​ ដេីម្បីកាត់បន្ថយការកកស្ទះ​ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ ចំណែកតាមអធិការដ្ឋាននគបាលខណ្ឌ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ត្រូវតែមានមន្ត្រីប្រចាំការ​ ២៤ម៉/២៤ម៉​ ដេីម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ​ ។
    ឯកឧត្តមស្នងការបានបញ្ជាក់បន្ថែមថា​ មន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ច​ តួនាទីឲ្យបានល្អ​ បង្ហាញអាកប្បកិរិយា​ និងសម្តីឲ្យបានសមរម្យ​ ជាពិសេសត្រូវតែធ្វេីអនាម័យនៅកន្លែងការងារឲ្យបានស្អាត​ ដេីម្បីបង្ការ​ និងទប់ស្កាត់រាល់ជំងឺផ្សេងៗកុំឲ្យកេីតមានឡេីង​៕

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ