លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ព្រមទាំងសហការី មន្រ្តីរាជការនានា ជុំវិញខេត្ត បានអញ្ជើញដាក់បាតឆ្លង និងថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃពុធ ១៤ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្ត និងលោកស្រី ព្រមទាំងសហការី មន្រ្តីរាជការនានា ជុំវិញខេត្ត បានអញ្ជើញដាក់បាតឆ្លង និងថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ត ព្រមទាំងឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិទាំងឡាយ ក្នុងសង្សារវដ្ដ និងបច្ច័យសម្រាប់កសាងវត្តចំនួន ៥៥,៧០០,០០០រៀល រួមទេយ្យទានផ្សេងៗ នៅវត្តសុភមង្គល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ស្នងការ សិទ្ធិ ឡោះ ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក អោយជួយដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា អោយជួបតែសេចក្តីសុខ សេចក្តីចំរើន គ្រប់ៗគ្នា និងប្រកបមុខរបររកស៊ីអ្វី ទទួលទានមានបានដូចបំណង។