សង្ស័យភ្លើងប្រច័ណ្ឌ៖ បុរសវ័យ ៤៧ឆ្នាំ ចាក់សម្លាប់ នារីស្រស់ស្អាត ស្លាប់ភ្លាមៗនៅកន្លែង
នារីរង់គ្រោះឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅតំបន់អ្នកលឿង ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ឡេតាមអនឡាញ។
ចំណែកឯជនដៃដល់ដែល អារ.ក សម្លាប់សង្សារខ្លួនឯងរួចចាក់សម្លាប់ខ្លួនតាមក្រោយនេះ ឈ្មោះ ឯកឌៀវ វន្ថា អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ចាក់សម្លាប់ខ្លួនឯងតាមក្រោយមិនបានសម្រេចនោះទេ ពោលគ្រាន់តែរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែក ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌ។
បើយោងតាមការសាកសួររបស់អ្នកសារព័ត៌មាន ទៅលើមិត្តភ័ក្ររបស់នារីរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ និងជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ព្រោះប្រច័ណ្ឌនារីរងគ្រោះដែលមានសម្រស់ស្អាត។
សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យទៅលើសាកសពរបស់នារីរងគ្រោះ និងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។