គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ បង្រ្កាបបាន ចោលឆក់ពីរនាក់ភ្លាមៗ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ

    ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជយ័ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ បង្ក្រាបបានចោរឆក់ចំនួន២នាក់ នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ
    កាលពីវេលាម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ ជនសង្ស័យឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ សេង មុត្តា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជិះពីចំណុចស្តុបសេះស ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅកាន់ម្ដុំផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ពេលដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានឱ្យជនរងគ្រោះឈប់ម៉ូតូកង់បី ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone8 plus ពណ៌ទឹកមាស ហើយបានរត់គេចខ្លួន យកទូរសព្ទដែលឆក់បានទៅឲ្យបក្ខពួកម្នាក់ទៀត ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ដើម្បីយកទៅលក់។
    លុះសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមៗនោះសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី៣ បានចុះស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យទាំងពីរនាក់៖
    -ទី១.ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
    -ទី២.ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
    -ចំណែកឯទូរស័ព្ទដៃត្រូវបានសមត្ថកិច្ចប្រគល់ជូនអោយជនរងគ្រោះវិញ។
    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី៣ ធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ ៕


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ