គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រជុំដោះស្រាយវិវាទដីធ្លី លើករណីផ្ទេរកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំគរ ស្រុកព្រៃឈរ

    អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រជុំដោះស្រាយវិវាទដីធ្លី លើករណីផ្ទេរកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំគរ  ស្រុកព្រៃឈរ

    នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំដោះស្រាយវិវាទដីធ្លី លើករណីការផ្ទេរកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំគរ  ស្រុកព្រៃឈរ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធ។

    គួរបញ្ជាក់អំពីដំណើរនៃរឿងក្តីនេះ ផ្តើមពីលោកតា ប៉ោ អួន អាយុ៩៧ឆ្នាំ រស់នៅឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានកូនប្រុសចំនួន ០២នាក់ ដោយកូនប្រុសទីមួយរបស់គាត់ បានស្លាប់តាំងពីឆ្នាំ២០១០ លោកតា បានបន្តរស់នៅ ជាមួយកូនប្រសារស្រី និងចៅប្រុសរបស់គាត់។ លោកតា មានដីលំនៅដ្ឋាន ០១កន្លែង និងដីស្រែ ០៣កន្លែង គាត់បានធ្វើការបែងចែកដីស្រែ ចំនួន ២កន្លែងឱ្យទៅកូនបង្កើតទីពីររបស់គាត់រួចរាល់ហើយ ចំណែកដីលំនៅដ្ឋាន ០១កន្លែង និងដីស្រែ ១កន្លែងទៀតដែលនៅសល់ លោកតា មានបំណងផ្ទេរកម្មសិទ្ធិឲ្យចៅប្រុសដែលជាកូនរបស់កូនប្រុសទី១របស់គាត់ ដែលបច្ចុប្បន្នរូបគេ និងម្តាយ (ជាកូនប្រសារ) ជាអ្នកមើលថែលោកតា។ ប៉ុន្តែការផ្ទេរកម្មសិទ្ធិនេះ ត្រូវបានកូនទី២របស់លោកតា ប្តឹងជំទាស់ទៅសាលាដំបូងខេត្តកំពង់ចាម។ពាក់ព័ន្ធនឹងករណីនេះ សាលាដំបូងខេត្ត បានចេញសាលក្រមសម្រេចផ្ទេរកម្មសិទ្ធិឲ្យទៅចៅរបស់កូនទី១ តាមបំណងរបស់លោកតា
    ប៉ោ អួន។

    បន្ទាប់ពីកិច្ចប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធដោយពិនិត្យលើឯកសារពាក់ព័ន្ធ និងអនុវត្តតាមសាលក្រមស្ថាពររបស់សាលាដំបូងខេត្ត ឯកឧត្តមអភិបាលខេត្ត បានសម្រេចឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំឯកសារ និងនីតិវិធីក្នុងការផ្ទេរវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុ ដីលំនៅដ្ឋាន០១កន្លែង និងដីស្រែ០១កន្លែង របស់លោកតា ប៉ោ អួន ឱ្យទៅចៅប្រុសរបស់គាត់ បានកាន់កាប់ដោយស្របច្បាប់ តាមបំណងរបស់លោកតា៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ