ចាប់ខ្លួនថៅកែស្រី..! ពីបទប្រើអំពើហឹង្សារលើកូនឈ្នួល នៅខេត្តកណ្ដាល
ចាប់ខ្លួនថៅកែស្រី..! ពីបទប្រើអំពើហឹង្សារលើកូនឈ្នួល នៅខេត្តកណ្ដាល
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជូ នស្ត្រីម្នាក់ជាថៅកែ ដែលប្រើហិ ង្សាមកលើកូនឈ្មួ លរបស់ខ្លួនដូចស ត្វធាតុ មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមប្រភពសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ប្រាប់ថា៖ ស្ត្រីដៃដល់រូបនេះ តែងតែប្រើអំពើហិង្សាលើកូន ឈ្នួលរបស់គាត់ដែលជាអនីតិជនរហូតដល់មានរបួ សស្នា មទៀតផង។
ជនរងគ្រោះឈ្មោះ ផ ស រ ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរអ្នកបម្រើនៅតាមផ្ទះ និងមានស្រុក កំណើតនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ ដាំង រស្មី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ។
តាមប្រភពដដែល បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មីងបង្តើតរបស់ជនរងគ្រោះ ឈ្មោះ សុខ ស្រី មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នាបាននាំក្មួយឈ្មោះ ផាត សុរីន មកធ្វើការជាអ្នកបម្រើនៅផ្ទះរបស់ឈ្មោះ ដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពេលដែលរូបនាងមកធ្វើការជាអ្នកបម្រើនៅផ្ទះថៅកែស្រី ឈ្មោះ ដាំង រស្មី តែងតែប្រើអំពើឃោរឃៅ វាយដំមកលើរូបនាងរហូត គឺយកវែកសម្លរវាយក្បាលវាយមុខ បណ្តាលឱ្យបែកហូរឈាមពេលខ្លះទៀត យកកាំបិតប័ុងតោ វាយក្បាលនិងដាច់មុខបណ្តាលឱ្យបែកហូរឈាមជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬទិញថ្នាំឱ្យនាងលេបទេ ហើយឱ្យនាងធ្វើការងារផ្ទះទោះបីជានាងឈឺក៏ដោយ។
ប្រភពបន្តថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ថៅកែស្រីបានប្រើឱ្យយកកូនចានបបរស្លាបព្រា និងកែវមកឱ្យតែយកមកមិនទាន់ចិត្តត្រូវបានថៅកែស្រីយកវែកសម្លរវាយបែកចិញ្ចើម ខាងស្តាំបែកហូរឈាមភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់យកអាវមកទប់ឈា មកុំឱ្យហូរ។
បើតាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ឱ្យដឹងថា៖ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កូនថៅកែរូបនេះ បានប្រើឱ្យនាងជាជនរងគ្រោះអាំងត្រីនិងមើលសម្លរ ដែលថៅកែស្រីរបស់នាងឱ្យមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អថៅកែស្រីរបស់នាងបានយកវែកវាយចំចិញ្ចើមមុខខាងឆ្វេងបណ្តាលឱ្យបែកហូរឈាមចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វាយហើយពេលនោះដែរ ។





No comments